Archive for the ‘[V]-idea’ Category

Happy V’s Day 2010

Thursday, February 11th, 2010

updated February 14, 2010

ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រឡាញ់…ទោះ​វា​វប្បធម៌​លោក​ខាង​លិច​ក៏​ដោយ​ចុះ បើ​យើង​នាំ​យក​តែចំណុច​ល្អ​ៗ​មក​ទុក វា​មិន​ខុសទេ… ឃើញ​ថា​ឆ្នាំនេះ នៅ តាម​សាលា​រៀន​ គ្រឹះស្ថាន​អប់រំនានា ខំ​ប្រឹង​ណែនាំ​ពី​ចំណុច​ល្អ​នៃ ថ្ងៃបុណ្យនៃ​ក្តី​ស្រឡាញ់​នេះ ដោយ​ព្យាយាម​កែប្រែ​ពាក្យថា បុណ្យសង្សារ​ មក​ជា​ពាក្យ​ថា បុណ្យ​នៃ​ក្តី​ស្រឡាញ់វិញ ហើយ​បន្ថែម​ពី​លើ​នោះ​ទៀត មាន​ការ​ពន្យល់ណែនាំ​ឲ្យ​យល់​ថា មិនមែនជា​តែ​សេចក្តី​ស្រឡាញ់​ រវាង​សង្សារ​ ឬ​ប្តី​ប្រពន្ធ​នោះទេ តែ​វា​ជា​ក្តី​ស្រឡាញ់ទូទៅ ឲ្យ​តែ​ពាក្យ​ថា​ស្រឡាញ់គឺ​យើងអាច​រំលឹក​ និង​សម្តែង​ចេញ​បាន​ទាំងអស់ ដែល​នៅ​ក្នុងនោះគេបាន​ព្យាយាមសង្កត់​លើ​ក្តី​ស្រឡាញ់ ក្នុង​រង្វង់​គ្រួសារ ឪពុក​ម្តាយ​បង​ប្អូន​ជា​​ចម្បង ។

.
ច្នេះ​នៅ​ក្នុងឱកាស​បុណ្យ​នៃ​ក្តី​ស្រឡាញ់នេះ​ដែរ ខ្ញុំ​ក៏​សុំ​រំលឹក​នឹក​ដល់​ក្តី​ស្រឡាញ់​ទាំង​ឡាយ​ ដែល​ខ្ញុំ​មាន ​មាន​ចំពោះ​ខ្ញុំ និងក្តី​ស្រឡាញ់​ទាំង​អស់​ក្នុង​លោកនេះ ។ ក្តី​ស្រឡាញ់​ដែល​ខ្ញុំមាន ច្រើន​លើស​លុប មិនអាច​ប្រៀប​ធៀប​នឹង​ក្តី​ស្រឡាញ់ណា​ទាំងអស់ គឺ​ក្តី​ស្រឡាញ់ចំពោះ​ម៉ាក់ ហើយក៏​ជាក្តី​ស្រឡាញ់​ដែលមានចំពោះ​ខ្ញុំ ឬ​ដែល​ខ្ញុំ​ទទួល​បាន ជា​ក្តី​ស្រឡាញ់​ពិត​បរិសុទ្ធ ដែល​ខ្ញុំ​គិត​ថា​វា​មាន​ទំហំធំមិន​អាច​កាត់​ថ្លៃបាន ។ ក្រៅ​ពី​នោះ នៅមាន​ក្តី​ស្រឡាញ់​ផ្សេងៗជា​ច្រើន ដូចជា​ ស្រឡាញ់ខ្លួនឯង ស្រឡាញ់​ញាតិ​មិត្ត​បង​ប្អូន ស្រឡាញ់ជាតិ មាតុភូមិ សន្តិភាព និង ពិភពលោក​យើង​ទាំងមូល ។ល។ ហើយ​ក៏មិន​ភ្លេច​ក្តី​ស្រឡាញ់ ដែល​ដល់​វ័យ​ដល់​វេលា​តែង​តែ​កើតមាន​នោះ​ដែរ បើ​ទោះ​ជា​ក្តី​ស្រឡាញ់​ ដែល​ខ្ញុំមាន​កន្លងមក​ ចំពោះ​រឿង​នេះ គឺ​ជា​ក្តី​ស្រឡាញ់​ដែល​ចេញ​ពីចិត្ត​ពិត ក្តី​ស្រឡាញ់ដែ​ល​មិន​ក្លែង​ក្លាយ ហើយ​បើ​ទោះ​ជា​ក្តី​ស្រឡាញ់​ដែល​បាន​ទទួល​មក​វិញ បាន​ត្រឹម​តែជា​ការ​​ យល់ច្រលំ ឬ ជាការ​បោក​ប្រាស់ ទោះ​ជា​យ៉ាង​ណា ក៏​ខ្ញុំ​សូម​រំលឹក​ដល់​ក្តី​ស្រឡាញ់​ទាំង​អស់​នោះ​ផង​ដែរ ។ បើ​ទោះ​វា​ជា​ក្តី​ស្រឡាញ់បែប​មិន​ពិត ឬ​ភាន់ច្រឡំ ដែល​គេ​ឲ្យ​មកយើង​ តែយើង​នឹង​បាន​ទទួល​សេចក្តី​សុខ​ពិត ព្រោះ​យើង​មាន​បាន​ជូន​ក្តី​ស្រឡាញ់​ពិត​របស់យើង​​ឲ្យ​ទៅគេ និង​បើ​ទោះ​ចុង​ក្រោយ​អ្វីដែល​​ក្តី​ស្រឡាញ់ទាំង​នោះ​បន្សល់ទុក​ឲ្យ​ គឺ​ជា​ការឈឺ​ចាប់​ពិត​ក៏​ដោយ​ចុះ… សូម​រំលឹក​ដល់​ក្តី​ស្រឡាញ់​គ្រប់​រូប​បែប ដូប​ពាក្យ​មួយ​ឃ្លា​ដែល​ពោល​ណា ឥទ្ធិពល​ស្នេហា​ធំមហិមា ផែន​ដី​នឹង​ឈប់​វិល ដរាបណា​ស្នេហា​គ្មាន​សេស​សល់​នៅ​ក្នុង​លោក​នេះ ។
.

George Michael – The First Time Ever I Saw Your Face
(The Most Romantic One!)

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

First Time Ever I Saw Your Face

The first time ever I saw your face
I thought the sun rose in your eyes
And the moon and stars were the gifts you gave
To the dark and the empty skies, my love,
To the dark and the empty skies.

The first time ever I kissed your mouth
And felt your heart beat close to mine
Like the trembling heart of a captive bird
That was there at my command, my love
That was there at my command.

And the first time ever I lay with you
I felt your heart so close to mine
And I knew our joy would fill the earth
And last till the end of time my love
It would last till the end of time my love

The first time ever I saw your face, your face,
your face, your face

Celine Dion – The First Time Ever I Saw Your Face

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

(more…)

อสงไขย – អសង្ខេយ្យ

Monday, January 4th, 2010

By The Sis – (Original Version)

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

By Hyper –

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

ปล่อยความคิดถึงปลิวไปในอากาศ
ล่องลอยหัวใจสะอาดปล่อยไปแสนไกล
กรุ่นกลิ่นบุหงาพัดมาด้วยรักจากใจ
เพียงหวังให้ถึงใครคนที่รอคนนั้น

ส่งความคิดถึงปลิวไปในอากาศ
คิดถึงใจจะขาดเธออาจไม่เข้าใจ
แค่อยากให้รู้ไม่ได้ต้องการสิ่งใด
เธอไม่ต้องคืนใจถ้าเธอไม่ต้องการ

ฝากเป็นเพลงให้ลอยเล่นลมไป
ล่องลอยผ่านไปถึงเธอ
แม้จะเนิ่นนานยังรักเธอ
ตราบนานอสงไขยเวลา

หากเพลงคิดถึงที่ปลิวไปในอากาศ
เพียงถ้ามันพลั้งพลาดไปไม่พบเธอ
ให้บทเพลงนี้ล่องลอยเรื่อยไปเสมอ
รอสักวันที่เจอคนที่เขาต้องการ

បង្ហើរ​ចិត្ត​នឹក​ចេញពី​បេះដូងបរិសុទ្ធ ​ឲ្យ​ហោះ​ទៅ​ក្នុង​អាកាស ឲ្យ​អណ្តែត​ត្រសែតទៅ​ឆ្ងាយ​សែន​ឆ្ងាយ ថែមក្លិន​​ដូច​​ផ្កា​បក់​ផាត់​ចេញ​ពី​ចិត្ត​ស្នេហ៍​ពេញ​ក្នុង​ហឫទ័យ សង្ឃឹម​​ថា​នឹង​បាន​ទៅ​ដល់​មនុស្ស​ម្នាក់ដែល​រង់ចាំ ។

បញ្ជូន​ចិត្ត​​នឹក​ឲ្យ​ហោះ​ទៅ​តាម​ខ្យល់ អ្នក​ប្រហែល​មិន​យល់ទេ ថា​ខ្ញុំ​នឹកខ្លាំង​ណាស់ ហើយ​ការ​ដែល​ផ្ញើចិត្ត​នឹកនេះមិន​ចង់បាន​​​អ្វី​ពីអ្នកទេ អ្នកក៏​​មិន​បាច់​បង្ខំ​ចិត្ត​តប​ស្នង​ចិត្ត​នឹក​នេះ​ឡើយ ប្រសិន​បើ​អ្នក​មិន​ត្រូវ​កា​រ​វា ​ សុំ​ត្រឹម​ឲ្យ​អ្នក​បាន​ដឹង​តែប៉ុណ្ណោះ ថា​ខ្ញុំ​នឹក​។

ផ្ញើ​ចិត្ត​នឹក​ជា​ចម្រៀង​ឲ្យ​ហោះ​ហើរ​ទៅ​តាម​ខ្យល់ ផាត់​បក់​ទៅ​ដល់​អ្នក​ ​ទោះ​ជា​យូរ​​​ស្មើពេល​មួយ​អសង្ខេយ្យ​ ក៏​ចិត្ត​ខ្ញុំ​នៅ​តែ​ស្រឡាញ់អ្នក​​ដដែល​ ។

តែ​ប្រសិន​បើ​ចម្រៀង​នឹកនេះ​បង្ហើរ​តាម​ខ្យល់​ហើយ តែ​មិន​បាន​ទៅ​ដល់​អ្នក​ សូម​ឲ្យ​ចម្រៀងមួយ​បទ​នេះ​អណ្តែត​ត្រសែត​រឿយ​ៗ​ទៅ រហូត​ទាល់តែ​បាន​ជួបមនុស្ស​ដែល​គេ​ត្រូវ​ការ​… ទោះ​យូរ​យ៉ាង​ណា​ក៏​ចាំ ។

bye 2009 & hi 2010

Sunday, January 3rd, 2010

ពេល​វេលា​ពីមួយ​វិនាទីទៅ​មួយវិនាទី​ រឿង​រ៉ាវ​ជា​ច្រើន​បាន​កើត​ឡើង​ លើ​មនុស្ស​យើង​ម្នាក់ៗ​ផ្សេង​ៗគ្នា ហើយ​បើសរុប​ទៅជា​មួយនាទី មួយ​ម៉ោង មួយ​ថ្ងី មួយ​អាទិត្យ មួយ​ខែ និង​មួយ​ឆ្នាំ​ ខ្ញុំ​ជឿថា​គ្មាន​អ្នក​ណា​ម្នាក់ចាំ​អស់​ទេ ថា​មាន​រឿង​អីខ្លះ​កើត​ឡើង​ចំពោះ​គេ ។ មាន​តែ​រឿង​ដែល​សំខាន់ៗ​ប៉ុណ្ណោះ ដែល​វា​ដិត​នៅជាប់ក្នុង​ការចងចាំរបស់យើង ។​​ ពិសេស​ជាង​នេះ​ទៅទៀត មនុស្ស​យើងគឺ​តែងតែទទួលបាននូវ​អ្វី​ដែល​ផ្ទុយ​ពីការចង់បាន​របស់ខ្លួន ដូចជា​រឿងដែល​កើតឡើង​មួយ​រយៈពេល​ពីមួយ​វិនាទីទៅមួយវិនាទីអញ្ចឹងដែរ មាន​រឿងខ្លះ​យើង​ប្រាថ្នា​ចង់​ឲ្យ​ភ្លេច តែ​វា​ត្រឡប់ទៅជាចាំមិន​ព្រម​ភ្លេច ហើយមាន​រឿង​ខ្លួន​យើង​ចង់ចាំ (ជាពិសេស​រឿង​មើល​មេរៀន ហេហេហេ) វា​បែរជា​ភ្លេច​ងាយ​ជាង​ស្អីទៅទៀត ។

ខ្លួន​ខ្ញុំ​ក៏អញ្ចឹង​ រយៈពេល​ ៣៦៥ថ្ងៃ​កន្លង​ទៅ​ថ្មី​ៗ ឬ​ហៅជាភាសាមួយទៀតថា​ ឆ្នាំ​កន្លង​ទៅនេះ មាន​រឿងជាច្រើន​កើត​ឡើង​ក្នុងជីវិត ដោយមិន​បាច់​រ៉ាយរ៉ាប់ទេគឺ​វា​មាន​ទាំង​ពីរ​ប្រភេទហ្នឹងគឺ ល្អ នឹង​អាក្រក់ ។ តែសរុប​ឲ្យ​ខ្លីខ្ញុំ​ថា មាន​រឿង​ល្អ​កើត​ឡើង​ច្រើនជាង​រឿងអាក្រក់ ក្នុង​នោះមាន​ជាអាទិដូចជា បញ្ចប់ថ្នាក់បរិញ្ញាបត្រ​ដែលខ្ញុំ​រៀន​អស់ពេល ៦​ឆ្នាំហើយ​ដោយ​ត្រដាបត្រដួស … មាន​មនុស្ស​ថ្មីៗ​(មិត្ត)​ ដើរ​ចូល​មកក្នុង​ជីវិត​ខ្ញុំ​ ចាត់​ទុក​ថា​ជារឿង​ល្អ ព្រោះវា​អ្វី​ដែរ​យើង​មិន​អាច​កាត់ផ្តាច់បាន​គឺ​សង្គម នៅពេល​ណា​យើង​ពង្រីក​សង្គម​យើងឲ្យ​បាន​កាន់​តែ​ធំ ខ្ញុំ​ថា​គុណសម្បត្តិ​មាន​ច្រើនជាង​គុណវិបត្តិ ជាពិសេសសម្រាប់មនុស្ស​ដែល​រាប់អាន​មនុស្ស​យ៉ាប់ដូចជាខ្ញុំ ។ មា​ន​រឿង​ជាច្រើន​ដែល​កើត​ឡើង ហើយ​ខ្ញុំ​ប្រាថ្នា​ថា ហ្នឹង​ព្យាយាម​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បីឲ្យ​វា​ថិត​នៅ​ក្នុង​ការចងចាំ​របស់ខ្ញុំ​ជា​រឿង​រហូត តាម​រយៈការកត់​ត្រា ។ល។ ឆ្លង​កាត់មេរៀន​ជីវិតរយៈពេល ៣៦៥ថ្ងៃកន្លងមក​នេះ ខ្ញុំ​រៀនចេះ​បានច្រើន​ណាស់ ដូច្នេះ​ហើយ​ទើប​សរុប​ថាឆ្នាំ​កន្លងជាឆ្នាំ​ល្អមួយ​សម្រាប់ខ្ញុំ​ ។

និយាយ​ពី​រឿង​ឆ្លង​ឆ្នាំ ជា​រឿង​ដដែល​ៗ​កើត​ឡើង​ទៀង​ទាត់ តែ​នៅ​តែ​ធ្វើ​ឲ្យ​មនុស្ស​(លោភ)យើង​ត្រេក​ត្រអាល​បានជា​រឿយ! ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំ​ណា គិត​ៗ​ទៅ​យប់​ហើយ​ភ្លឺ​ ហើយ​ដល់​ម៉ោង​ដល់​ពេល​វា​ក៏​យប់​វិញ គ្មាន​ឃើញ​អី​ចម្លែក តែមិន​ថា​​ខ្ញុំ​ មិន​ថា​គេ មិន​ដឹង​ជា​ស្អី​ឲ្យ​តែ​យប់​ឆ្លង​ឆ្នាំ​ហ្នឹង ជ្រួល​ច្រាល​មិន​ដេក​មិន​ពួកនឹង​គេ​តែ​ទៅ ។

ប្លែក​សម្រាប់​ឆ្នាំ​នេះគឺ​ខ្ញុំ​ខាន​រាប់​ថយ​ក្រោយ​ឆ្លង​ឆ្នាំ​តែប៉ុណ្ណឹង​ឯង គិត​ថា​ដេក​អាន​សៀវ​ភៅ​លេង​ៗទម្រាំ​ដល់​ម៉ោង​សឹម​ទៅ​រាប់​ថយ​ក្រោយ លា​ឆ្នាំ​ចាស់​ហើយ​ទទួល​សាទរ​ឆ្នាំ​ថ្មី​តាម​កម្មវិធី​ប៉ុស្តិ៍ទូរទស្សន៍ តែមាន​ឯង​ណា មិន​ជក់​រឿង​ពេកអាន​ឡើង​ហួស​ឆ្នាំ មើល​មក​នាឡិកា​ក្បាល​ដំណេក​ ចូល​ហួស ៧ នាទី​បាត់ទៅ​ហើយ!

ហេហេហេ ខ្ញុំ​ទៅអីបាន​អូស​ពេល​វេលា​ឲ្យ​ដើរ​ថយ​ក្រោយ​មិន​ក៏មិន​កើត មាន​តែ​គិត​ពី​រឿង​ល្អៗ​វិញទៅ គិត​ថា​ឆ្នាំ​នេះ​ចំណេញ​ហើយ​ចូល​តែពីរ​ឆ្នាំ​បាន​ហើយ ព្រោះ​ជាធម្មតា​ខ្មែរ​យើង​មួយ​ឆ្នាំៗ​ចូល​បីដង​ឯណោះ ហើយ​ខ្ញុំ​ខាន​មួយ នៅ​សល់ពីរ​ ហេហេហេ ចូល​តិច​ក៏​ល្អមិន​សូវ​ចាស់ ។

ផែន​ការ​ជីវិត​សម្រាប់​ឆ្នាំ​ថ្មីមាន​អី​ខ្លះ? ខ្ញុំ​ថា​យើង​គ្រប់​គ្នា​តែមាន​ផែន​ការជីវិត តែ​គ្រាន់​តែជា​គម្រោង បើ​វា​មិន​បាន​សម្រេច​ទៅ​តាម​អ្វី​គ្រោង​ទុក​ទាំង​ស្រុង​ក៏​ ការដែលមាន​គម្រោង​ខ្ញុំ​គិត​ថា​វា​ប្រសើរជាង​គ្មាន​ដែរ​ វា​ប្រៀប​ដូចជា​យើង​កំពុង​ធ្វើ​ដំណើរ ហោច​ណាស់​ក៏​យើង​ដឹង​​ថា​គោល​ដៅ​ទៅណា មិន​ដឹង​ម៉េច​នឹង​ស្មាន​បរិមាណ​សាំង​ត្រូវ វីវរ​អស់សាំង​កណ្តាល​ផ្លូវ​វា​ក្លាយ​ជា​រឿង​យ៉ាប់ តែបើចែដន្យ​ម៉ាស៊ីន​ខូចទៅមុខ​មិនបាន ឬ​សាំ​អស់​ព្រោះ​ស្ទះ​ផ្លូវ ដែល​ទាំង​នេះ​សុទ្ធ​សឹងជា​ហេតុ​កើត​ដោយមិ​នបាន​ដឹងជាមុន វា​ជារឿង​ផ្សេង ដែលអាច​ចាត់​ទុក​ថា​ឧបសគ្គ​នៃ​គម្រោង​ការជីវិត​ ។

ឆ្នាំ​ថ្មីនេះមាន​រឿង​ជាច្រើន​ចង់​ធ្វើ ហើយ​ចាប់អនុវត្តិអាទិភាព ឬ​ភាព​ចាំបាច់តែខ្ញុំ​ជា​អ្នក​កំណត់​ឡើង​ដោយ​ខ្លួនឯង ។ គេឧស្សាហ៍និយាយ​ថា​ ឆ្នាំ​ថ្មី​អ្វី​ៗ​ក៏ថ្មី  ហេហេហេ ខ្ញុំ​ថាមិន​អញ្ចឹង​ទេ បើ​អាប់ដេត​ថ្មី​ប្រហែលជា​អាច​ទទួល​យក​បាន ហោច​ណាស់​ក៏​យើង​ម្នាក់ ដែលមិន​ថ្មីគឺ​នៅ​ជា​ខ្លួន​យើងដដែលណឹងឯង ។ ចំពោះ​ខ្ញុំ​ឆ្នាំ​ថ្មី​ផែន​ការថ្មី​អាច​មាន​ខ្លះ តែផែន​ការ​ចាស់​ (ដែល​មិន​ទាន់បាន​សម្រេច) ក៏​នៅ​តែបន្ត​អនុវត្ត​ទៅមុខ អាច​ប្រហែលជាមាន​យុទ្ធសាស្ត្រ​ខ្លះ​ត្រូវ​ផ្លាស់ប្តូរ ឬបន្ទាន់សម័យ ។ល។ តែទោះ​យ៉ាង​ណា​ក៏នៅ​តែ​អះអាង​ជា​និច្ច​ថាមិន​អាចទៅ​ជាថ្មី​ទាំង​ស្រុងនោះទេ ។

ខាង​លើ​លើក​ពី​អនាគត​កាល​ហើយ ចូល​ដល់​ “អតីតកាល” ម្តង សួរ​ថា​តើហ៍​ត្រូវ​ចាត់ការយ៉ាងម៉េចជាមួយ​វា? មិន​ពិបាក តែក៏មិន​ស្រួល​ដែរ ភាគ​ច្រើនគេ​និយាយ​ថា ចាត់ទុក​អតីតកាល​ឲ្យ​ជា​មេរៀន​សម្រាប់​បច្ចុប្បន្នកាល និង​រៀប​គម្រោង​សម្រាប់អនាគត ហើយ​ការ​ដែល​ដើរមក​ជាន់ចំ​ស្មាម​កំហុស​ដែល​ធ្លាប់​ករឡើង​ហើយ​ក្នុងអតិតកាល​ជា​រឿងដែល​មិន​គួរ​ឲ្យ​កើត​មាន​ឡើង​ឡើយ អានេះ​ហើយ​ទើប​ជា​រឿង​លំបាក​ ព្រោះជា​រឿយ​ៗ​ការខុស​ឆ្គង​តែតែកើត​មាន​ឡើង ហើយ​មាន​រឿងជាច្រើន​ខុស​ហើយ​ខុស​ទៀត ។

តែសម្រាប់ខ្ញុំ​អ្វី​ដែល​ខ្ញុំ​អាច​លួង​លោ​ម​ចិត្ត​ខ្លួន​ឯង​បាន​នោះគឺ បច្ចុប្បន្ន​កាល​របស់ខ្ញុំ រាល់ការ​សម្រេច​ចិត្ត​ធ្វើ​ធ្វីមួយ ខ្ញុំ​មិន​សូវជា​ស្តាយ​ក្រោយ​នឹង​ទង្វើរ​របស់ខ្ញុំ​ឡើយ  ព្រោះ​ខ្ញុំ​តែងធ្វើ​ចិត្ត​ទទួល​យក​លទ្ធផល​របស់​ខ្លួន​ជានិច្ច មិន​ថា​ល្អ ឬអាក្រក់ទេ ។

Happy New Year – 2010…!

Sunday, December 27th, 2009

ផ្លូវ​បួស

Sunday, December 20th, 2009

ធ្លាប់​ឃើញ​ក្រសួងសេដ្ឋកិច្ច​ ចុះកិច្ច​សន្យា​ជាមួយ​ក្រុម​ហ៊ុន​មួយ​រឿង​ ការសាងសង់​រថភ្លើងអាកាសនៅ​ភ្នំពេញ  ហើយ​បើ​តាម​ចាំបាន​គម្រោង​នេះ នឹង​ចាប់​ផ្តើម​ដំណើរ​ការ​នៅ​ឆ្នាំ ២០១៤ (មិនមែន​ផ្តើម​ប្រើ​ប្រាស់ទេគឺ​ផ្តើម​សាងសង់) បច្ចុប្បន្នកាល​ប្រហែល​គេ​កំពុង​សិក្សា​លម្អិត …

សេវា​​ជឹកជញ្ជូន​សាធារណៈដូចជា​ពិបាក​ធ្វើ​បន្តិច​នៅ​ភ្នំពេញ កាល​ពីឡាន​ក្រុង​នោះ​បរាជ័យ​ម្តងទៅហើយ… វាមាន​កត្តា​ច្រើន​ណាស់​ តែ​ក្នុងនោះ​ខ្ញុំ​សង្កេត​ឃើញ​មួយ គឺ​”ចិញ្ចើម​ផ្លូវ” ដែលជាចំណែក​មួយ​ជម្រុញ​ឲ្យ​រឿង​នេះ​អាន​ឈាន​ទៅ​មុខ​បាន ។ តាម​បទពិសោធន៍កន្លងដែល​ធ្លាប់​បាន​ទៅ​ឃើញ​ស្រុក​គេដែល​ធ្វើ​រឿង​នេះ​បាន គឺ​ទាមទារ​ឲ្យ​មាន​ចិញ្ចើម​ថ្នល់ដែល​អាច​ឲ្យ​អ្នក​ដំណើរ​ដើរ​បាន ព្រោះឡាន​ក្រុង​ក្តី រទេះ​ភ្លើង​ក្តី វា​មិនអាច​ជូន​អ្នក​ដំណើរ​គ្រប់​គ្នា​ទៅ​ដល់​មុខ​ផ្ទះគេ​ទេ ភាគ​ច្រើន​ត្រូវ​ដើរ​បន្ត​ពី​ចំណត​ឡាន​នោះ​ទៅ​ផ្ទះ ។

“ផ្ឡូវ​បួស” (និយមន័យ៖ ផ្លូវ​ត្រូវបាន​គេ​កោចិញ្ចើម​អស់ ដូចលោក​សង្ឃង «ប្អូន​ជីដូនមួយ​ខ្ញុំ​មិនដឹង​ជា​ទៅបាន​ពាក្យ​ពីណា តែ​ត្រូវ​ផន់វាមែន»… នៅភ្នំពេញ​ឃើញ​ថា​រឿង​នេះ​ដោះ​ស្រាយ​ពិបាកបន្តិចហើយរឿង​”ផ្ឡូវ​បួស” ដូច​កៀចក​អញ្ចឹង បាន​មួយ​រយៈហើយ​ក៏ត្រឡប់​មក​វិញ បើ​ថា​អ្នក​រក​ស៊ី​ដែល​ដាក់តាំង​របស់​ពេញ​នោះ​ទៅ​ហើយ មុខ​ផ្ទះឯកជន​ភាគច្រើន​សង់​សឹង​មក​ដល់​​ផ្លូវ (ផ្ទះ​ខ្ញុំជា​ដើម គ្រាន់តែ​ថា​ផ្លូវ​តូច​ខាង​ក្នុង​វា​មិន​សូវ​អី (ទុកចិញ្ចើម​ស្ទើរមួយម៉ែត្រ) ហើយ​ប្លង់​កម្មសិទ្ធ​កាត់ចែក​មក​អញ្ចឹង) ។ ឃើញមាន​ផ្ទះ​ខ្លះ​នៅផ្លូវ​ធំៗ មាន​សល់ចិញ្ចើម​ផ្លូវ​ច្រើន បាន​ធ្វើ​ជា​សួនច្បារនៅលើនោះ​តែម្តង ហើយ​មាន​អ្នក​ណាទៅ​ហ៊ានថា​អី​ បើ​ម្ចាស់​ផ្ទះ​មានកាច​សឹងអី!

សរុប​ឲ្យ្​ខ្លី ចាំ​មើល​ក្រុម​ហ៊ុនដែល​រៀបចំធ្វើ​រថភ្លើង​អាកាស​នៅ​ភ្នំពេញ​ គេ​ដោះ​ស្រាយ​យ៉ាណាដែរ​រឿង​ហ្នឹង…

ភ្ជាប់​មក​ជាមួយ​ឧទាហរណ៍​ “ផ្លូវ​បួស” បើ​កោរតែចិញ្ចើម​ខាង​គាត់​រកស៊ី​ទៅមិន​ថាទេ គាត់​កោរ​ឆ្លងថ្នល់ម្ខាង​ទៀត ពេល​ខ្លះ​គាត់​ដាក់មក​លើ​ផ្លូវថែមទៀត (មាន​ការចតជា​ប្រចាំ​រ៉ឺម៉ក​ដឹង​អីហ្នឹង) ហើយ​មាន​ពេល​ខ្លះ​កម្មករ​លាប​គ្រឿង​តុទូផ្តៅ​ហ្នឹង​ថែមទៀត ឃើញស្ញើបជំនួស (ធ្វើការទយគូទ​លើ​ផ្លូវ​) ហើយ​បើពេល​ម៉ោង​ស្ទះផ្លូវ​វិញ ថាំចិត្ត​នឹង​ពួក​គាត់មែនទែន… តែមើល​ពួក​គាត់ដូច​មិន​មាន​អារម្មណ៍រងារ​ក្តៅអីជាមួយទេ… បើ​ពោល​ដល់​​សមត្ថកិច្ច​សណ្តាប់ធ្លាប់​ក្រុង​ក៏ហាក់​មើល​មិន​ឃើញ​ទៅទៀត… តែ​បើ​ផ្ទះណា​សាងសង់អី មិន​ទាំងចាក់​ខ្សាច់លើ​ចិញ្ចើម​ថ្នល់​ផង ក៏គាត់​មក​កោសរូសគេដែរ … គាត់​ថា​ខូច​សណ្តាប់ធ្លាប់​ក្រុង…ហេហេហេ!

The Great Pretender

Saturday, December 19th, 2009

The Great Pretender by The Platters (Original)

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

The Great Pretender by Freddie Mercury

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

Oh yes, I’m the great pretender
Pretending that I’m doing well
My need is such; I pretend too much
I’m lonely but no one can tell.

Oh yes, I’m the great pretender
A drift in a world of my own
I play the game; but to my real shame
You’ve let me to dream all alone.

Too real is this feeling of make believe
Too real when I feel what my heart can’t conceal.

Oh yes I’m the great pretender
Just laughing and gay like a clown
I seem to be what I’m not; you see
I’m wearing my heart like a crown
Pretending that you’re still around (1)

(more…)

ចិត្តពីរ…

Thursday, December 17th, 2009

មនុស្ស​ពីរនាក់ចិត្ត​ពីរ​វា​ជា​រឿង​ធម្មតា ហើយ​មនុស្ស​ម្នាក់ចិត្ត​ពី​រ​ក៏ធម្មតា បើ​វា​ស្ថិត​នៅ​ពេល​វេលា​ពីរផ្សេង​គ្នា ព្រោះ​ចិត្ត​មនុស្ស​យើង​ប្រែ​ប្រួល​តាម​ពេល​វេលា​ តែ​អ្វី​ដែល​ពិបាក​សម្រាប់មនុស្ស​ម្នាក់ចិត្ត​ពីរ​ក្នុង​ពេល​តែមួយឯណេះ​ទេ ។ បើ​ស្រឡាញ់​របស់​ពីរ​ក្នុង​ពេល​តែមួយ​គេ​ហៅ​ថា​សាវា ឬ​លោភ តែ​បើមាន​ចិត្ត​ពីរ​ផ្ទុយ​គ្នា​ក្នុង​ការ​សម្រេច​ចិត្ត​ថា​ធ្វើ​អ្វី​មួយ​នោះ​បាន​ហៅ​ថា​មហា​ពិបាក ។ នឹក​ឃើញ​ដល់បទ​ចម្រៀង​ម៉េង កែវពេជ្ជតាមួយ​បទ ចំណងជើងថា​ “បើ​អូន​ស្នេហ៍បង” មាន​វគ្គ​មួយ​ច្រៀងថា ចិត្ត​មួយ​ហាម​ឃាត់ ចិត្ត​មួយ​តវ៉ា  មាន​ទោស​ប៉ុណ្ណា បើ​ខ្ញុំ​​ស្នេហ៍បង … ជម្រើស​ចុង​ក្រោយ​ប្រសើរ​បំផុត​សម្រាប់​ខ្ញុំមាន​តែបណ្តោយ​ឲ្យ​ពេល​វេលាជាអ្នក​ដោះ​ស្រាយទៅ​ចុះ បើ​ចិត្ត​ណាមួយ​វាខ្លាំង​ជាង វា​ច្បាស់​ជា​ឈ្នះមិន​ខាន… សម្រាប់​ពេល​បច្ចុប្បន្ន​គឺ​ទ្រាំ​តាម​កម្ម​នៃ​មនុស្ស​ចិត្ត​ពីរ​ទៅ… ហេហេហេ (សើច​ចំអក​ព្រហ្មលិខិត​មួយ​សិន ពិបាក​ពេក​សើច​មួយ​ឲ្យ​ធូរ​ពោះ)

ស្តាប់​បទ​ចម្រៀង​លម្ហែមួយ​បទ…

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

«បើ​អូន​ស្នេហ៍បង» ម៉េង កែវពេជ្ជតា

ផ្កាដុះ​លើ​ថ្ម ផ្កា​អ្នក​ក្រក្រី ត្រដរ​ប្រិម​ប្រិយ ល្អ​ឥតមាន​អ្នក​ថែ
ភ្នែក​គេ​ភ្នែកឯង​មើល​មក​ពេល​ណា ជះចេញ​វាចា​ផ្កា​ថ្មឥដ្ឋ​ប្រាក់ ។

ដឹង​ហើយ​ឮ​ហើយ​តែចិត្ត​នៅ​ស្នេហ៍ គេ​ចមិន​រួច​ទេបង​អ្ហើយ​ដូច​ជាប់​ច្រវាក់
ឱ! ស្នេហ៍អើយ​ស្នេហ៍​អ្នក​ជាអន្ទាក់ ទាញ​ខ្ញុំ​ឲ្យ​ធ្លាក់​រណ្តៅ​លោកិយ៍ ។

តើ​ប្រុស​ដឹងទេ​ថា​អូន​ស្នេហ៍បង? អូន​​ប្រឹង​បន់ផ្សង​ឲ្យ​ជួប​ទ្រូង​ថ្លៃ
ទោះអស់សង្ឃឹម​ដូច​មេឃ​និង​ដី ចិត្ត​ខំ​ស្រមៃ​ដល់​ថ្ងៃ​រៀប​ការ ។

ពិបាក​ម៉្លេះ​ទេ ស្នេហ៍គ្មានចម្លើយ បើបង​ដឹង​ហើយ បង​អើយ​សើច​យំ​ឬយ៉ាងណា?
ចិត្តមួយ​ហាម​ឃាត់ ចិត្ត​មួយ​តវ៉ា មាន​ទោសប៉ុណ្ណា បើ​ខ្ញុំ​ស្នេហ៍បង

30 Years of Handheld Game Systems

Monday, December 7th, 2009

Source: pcworld.com

I found an interested article in pcworld.com tonight…, it’s talking about hand-held game systems, it recalls my early memory related to such gadget.  My first experience with such game is about 15 years ago. At that time, there were only few games installed in a handset, one of the most famous was Tetris (most of Khmer called this game សង់ផ្ទះ). I used to broke my close friend handset, when I was in grade 8. I will never forget that time, I paid him (big amount of money for me at that time, maybe USD 15.00) and brought back home that broken handset. It may be my first experience of break down someone else properties. Today… PSP (by SONY) maybe stand in the top line of hand-held game system… but I’m interested-less in owning one.

30-aniver-hand-game

click to read the full story and see all pictures in PCWORLD.com

World’s Most Expensive/Tacky Mobile

Wednesday, December 2nd, 2009

Source: Mobile-review.com

This is the world’s most expensive mobile phone, £1.92 million buy: 271g of 22ct solid gold, 136 color F flawless diamonds (68 carats worth) and a single cut ultra rare 7.1 carat diamond. I imagining that the Australian gold mine magnate who ordered this monstrosity doesn’t care about the weight of the handset as much as cramming as many diamonds as possible onto it…

HAHAHA! I’ll buy it if I have 100 million in my back account…lolzz

A3 – When I’m Feeling Blue

Friday, November 20th, 2009

when-im-feeling-blue

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

When I’m Feeling Blue – Korean Version (마법같은 사랑)

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

When I’m Feeling Blue – Thai Version (A3 Project)

(រក​បាន​តែ​​តែ​អត្ថបទ​ចម្រៀង​ជា​ភាសាថៃ… បើ​ចង់​ដឹងន័យ​អង់គ្លេស​អាច​ទៅ​ពឹង Google….Translate បាន…ខ្ញុំ​សាក​ហើយ ន័យ​វាមិន​ត្រូវ​ទាំង​ស្រុងតែក៏​អាចល្មមយល់បាន)

คืนที่มันเหงาใจ ฉันยัง ต้องการ อ้อมกอดนั้น
มือที่เคยสัมผัส สายตา ของเธอที่มองฉัน จดจำขึ้นใจ
กี่ความเจ็บช้ำ กี่คำเพรียกหา กี่หยดน้ำตา ก็เพื่อเธอ
แต่คนอย่างฉัน ไม่มีค่าพอ ไม่มีแล้ว
เราจบกันทุกอย่าง พอเข้าใจทุกอย่าง

เพียงแต่ยังรู้สึก รักเธอ รักเธอ เกินกว่ารับไหว
ยังอ่อนแอเหมือนเก่า ทุกวัน ทุกคืน คิดถึงเธออยู่ มากมาย ไม่เคยลบเลือน
so many words so many tears so many prays ฉันทำเพื่อเธอ

กี่หมื่นความคิด กี่หมื่นความฝัน มีแด่เธอเท่านั้น
มันจะนานเท่าไหร่ ใจก็ยังรักอยู่

วันที่ยังเหลืออยู่ ขอเพียง ครั้งนึง ฉันขอโอกาสซักครั้ง
เพียงได้เจอหน้าเธอ ได้ไหม ซักครั้งขอเธอโอบกอดฉันไว้
ขอเพียงแค่รู้สึก ไออุ่นกายของเธอ When I’m Feeling Blue

លេខ​ស្អាត…

Tuesday, September 8th, 2009

leksaart

ថ្ងៃ​ ០៩ ខែ ០៩ ឆ្នាំ ២០០៩ ម៉ោង ០៩ ០៩ នាទី និង ០៩ វិនាទី !

trying new office 2010

Monday, July 27th, 2009

Download Torrent File for both x64 and x86

excell2010

Picture 1 of 5

សាក​របស់​ថ្មី​បង​ប្អូន…ឃើញ​ថា​អេម​ជាងមុន​ ហើយ​សង្ឃឹ​ម​ថា​​បញ្ហា​ចាស់ៗ​ដែល​មាន​ក្នុង MS Office 2007 ត្រូវ​បាន​កែសម្រួល!

*សុំ​បញ្ហាក់​ថា អ្នក​គិត​ប្រើ​ខ្មែរ​យូនីកូដ​ដំណើរ​ការ​ល្អ​ក្នុង MS office គួរ​បោះ​បង់អា 2003 ចោល​ទៅ ព្រោះ​តាំង​ពី​ 2007 ខ្ញុំ​ប្រើ​មិនដែល​មាន​បញ្ហា​អ្វី​ទេ…

free… from school …

Wednesday, July 22nd, 2009

free
“I’ve done final exam”

The FeaR…

Tuesday, June 23rd, 2009

ថ្ងៃ​នេះ​យក​ប្លក់​មក​ធ្វើ​ជា​ធុង​សំរាម​អារម្មណ៍​បន្តិច​….

ធ្លាប់​ខ្លាច​អ្វីមួយ​ខ្លាំង​ៗ​ឬទេ? ខ្ញុំ​ធ្លាប់​ត្រូវ​បានហេតុ​ការ​មួយ​ ​ធ្វើ​ឲ្យ​ខ្លាច​រអារ​យ៉ាង​ខ្លាំង ប្រហែល​ជា​ចូល​លក្ខណៈ​ម្យ៉ាង​ដែល​គេ​ហៅ​ថា​ បាក់​ស្បា​ត​ ។

សង្កេត​ឃើញ​ថា ពេល​វេលា​ជា​ថ្នាំ​សក្តិសិទ្ធ​មែន តែ​វា​ហាក់​ដូចជា​ត្រូវ​ចំណាយ​ពេល​ច្រើន​ទៀត ទម្រាំ​តែ​អាច​កាត់ផ្តាច់​ពីអារម្មណ៍​ភ័យ​ខ្លាចមួយ​ហ្នឹង​បាន​ ។ កាល​ពី​ហេតុ​ការណ៍​អាក្រក់នោះ​កន្លង​ផុត​ទៅ​ថ្មី ខ្ញុំ​សឹង​តែ​ខ្លាច​ជា​មនុស្ស​វិកល​ចរិត ខ្លាច​រអា ។ ពេល​ធម្មតា​ៗ​ចេះ​តែ​ស្រម័យ​រូប​ភាព​ហេតុ​ការ​នោះ​មក​លង​ ធ្វើ​ឲ្យ​ភ័យ​ ធ្វើ​ឲ្យ​ខ្លាច ។

តែ​ក្រោយ​ៗ​មក​ ឃើញ​ថា​គ្រាន់​បើ​ច្រើន គឺ​ហេតុ​ការ​អាក្រក់នោះ មក​លង​បន្លាច​ខ្ញុំ​តែពេល​ដែល​ខ្ញុំ​គេង​​ពេល​ដែល​មិន​ស្រួល​ខ្លួន ពេល​គេង​តែ​មមើល​មមាយ ​យល់សប្តិ​អាក្រក់ ដែល​ក្នុង​យល់សប្តិ​នោះ​ ឃើញ​មាន​ការ​តាម​ចាប់​ ការ​រត់គេច ដែល​គេច​យ៉ាង​ណាក៏គេច​មិន​ផុតដែរ ​គឺ​ត្រូវ​ប្រឈម​មុខ​នឹង​ការពារ​ខ្លួន ដោយ​មាន​ការបង្ហូរ​ឈាម​ ហើយ​ទី​បញ្ចប់​នៃ​យល់​សប្តិ គឺ​ការ​ភ្ញាក់ដឹង​ខ្លួន​មក​ក្នុង​សភាព​​ញ័រ​ទ្រូង នឹង​បែក​ញើសជោគ​ថ្ងាស់ បាតដៃ​ និង​ស្ងួត​បំពង់ក ។ល។

កាល​ពី​យប់​មិញ​នេះ ខ្ញុំ​យល់សប្តិ​ឃើញ​ហេតុ​ការណ៍​នោះ​ទៀត​ហើយ តែ​ម្តង​នេះ​វា​រាង​គ្រាន់​បើ​ជាង​មុន​បន្តិច ដោយ​​ក្នុង​នោះ​ហេតុ​ការ​ណ៍​តាម​ចាប់​ខ្លួន ការ​រត់គេច​កើត​មាន​ឡើង​ដដែល តែ​ខ្ញុំ​ឃើញ​ខ្លួន​ឯង​មាន​ការ​តស៊ូខ្លាំងជាង​មុន មិន​ខ្លាច​ខ្លាំងរត់គេច​ច្រើន​ដូច​មុន​ទេ ។ ហើយ​ជា​ពិសេស​ពេល​ភ្ញាក់​ឡើង មិន​មាន​ដិតសល់​អារម្មណ៍ភ័យ​ខ្លាច ញ័រ​ទ្រូង ឬ បែក​ញើសទៀតទេ…

ប្រហែល​ជាត្រូវ​ចំណាយ​ពេល​ច្រើន​បន្តិច​សម្រាប់​ព្យាយាល​ជំងឺ​ផ្លូវ​ចិត្ត​មួយ​នេះ ដែល​ខ្ញុំ​តែង​ហៅ​វា​ថា ជា​ដំបៅ​ដែល​​ធ្លាប់​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ តែ​ពេល​នេះ​បន្ស​ល់ទុក​ត្រឹម​តែ​ស្នាម​ផ្លែ​សាច់ វា​មិនអាច​ធ្វើ​​ឈឺ​ទៀត​ទេ គ្រាន់តែ​ពេល​ឃើញ​វា​ធ្វើ​ឲ្យ​នឹក​ដល់​ហេតុ​ការអាក្រក់ដែល​ធ្លាប់ជួប សង្ឃឹម​ថា​ពេល​វេលា​នឹ​ង​អាចជួយ​លុប​ស្នាម​ផ្លែ​សាច់​នេះ​ចេញ​អស់​ពី​អារម្មណ៍​របស់​ខ្ញុំ ៚

20062009

Saturday, June 20th, 2009

សុំ​បើ​វេទិកា​កសាង​ខ្លួនឯង​មួយ! ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ចូល​ចិត្ត​យក​ភាព​ធ្វេសប្រហេស មិន​គិត​មុខ​គិត​ក្រោយ មាត់អត់គម្រប​របស់​ខ្ញុំ​បង្កជា​រឿងម៉្លេះ…មិន​ចេះ​ចាំមែន ច្រើន​លើក​ច្រើន​សារ​ហើយ! អាង​ពាក្យ​ពិត​ដែល​ថា”មិន​ដឹង​” “មិ​នបាន​គិត​ដល់” វាគ្មាន​បាន​ការទេ ព្រោះ​មក​ពី​ខ្លួន​យើង​វា​ឡប់​ខ្លួនឯង​ ធ្វើ​ឲ្យ​គ្រប់យ៉ាង​រលាយ….ខំទៀតទៅ!​ ហេហេហេ សម​ មុខណាស់មែនទេ? វា​ខំ​ប្រឹង​ធ្វើនេះ​ធ្វើ​នោះ ត្រៀម​នេះ​ចាត់នោះ គ្រោង​នេះ​ព្រាង​នោះ ពេល​មែនទែន…ព្រោះពាក្យ​ម៉ាម៉ាត់​ គ្រប់យ៉ាង​រលាយ! សម​មុខ​មែន! …