Just wave your hand to access music, web, your family and friends…Official Website
Archive for the ‘[V]-interested’ Category
another COOL technology to come!
Friday, February 5th, 2010คนไทย – Thai People
Thursday, February 4th, 2010คนไทย – by N.Y.U CLUB
Album: The 8Th Anniversary
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
สวัสดีท่านผู้ฟังที่เคารพ ถ้าท่านได้ยินเพลงนี้
ขอให้ท่านผู้ฟังทุกท่าน กรุณาตะโกนกันว่า คนไทยโว้ย!
(សួស្តីប្រិយមិត្តអ្នកស្តាប់ជាទីគោរព បើអ្នកបានឮចម្រៀងនេះ
សូមឲ្យអ្នកទាំងអស់ មេត្តានាំគ្នាស្រែកឲ្យខ្លាំងៗថា “ជនជាតិថៃ…វ៉ើយ!”)
จะบอกไว้ให้พวกมึงรับรู้ ให้มึงฟังให้เต็มสองรูหู
ถ้าพวกมึงคิดจะมาลบลู่ พวกกูจะเล่นบทบู้
เพราะว่ากู คนไทยโว้ย!!
(នេះនឹងថ្លែងឲ្យពួកអ្ហែងបានដឹង ឲ្យពួកអ្ហែងស្តាប់ឲ្យពេញរន្ធត្រចៀកទាំងពីរ
បើពួកអ្ហែកគិតមកបំពាន ពួកអញនឹងបញ្ចេញក្បាច់កាប់ចាក់ទាត់ធាក់ (ក្នុង Action Movie)
ព្រោះអញជា ជនជាតិថៃ…វ៉ើយ)
ถ้าใครเข้ามาบุกรุกราน พวกกูนั้นจะขอยืนกราน
พวกกูนั้นจะคอยต่อต้าน กูจะคอยคัดค้าน
เพราะว่ากู คนไทยโว้ย!!
(បើមានអ្នកមកបុករុកឈ្លានពាន ពួកអញនេះនឹងមកឈរពាំង
ពួកអញនឹងនៅទប់ទល់ អញនឹងចាំរារាំង
ព្រោះអញជា ជនជាតិថៃ…វ៉ើយ)
เมืองเรานั้นไม่ใช่เมื่อขึ้น พวกเราทุกคนมีจุดยืน
แต่ถ้าใครทำให้เราขมขื่น แม่งต้องแดกลูกปืน
เพราะว่ากู คนไทยโว้ย!!
(ប្រទេសយើងមិនធ្លាប់ជាប្រទេសចំណុះ ពួកយើងគ្រប់គ្នាមានជំហរច្បាស់លាស់
តែបើថាអ្នកណាមកយារយីយើង “ចុយម្រ៉ាយឯង”ច្បាស់ជាបានស៊ីគ្រាប់កាំភ្លើង
ព្រោះពួកអញជា ជនជាតិថៃ…វ៉ើយ)
ถ้ามึงไม่อยากนอนในโลง จำไว้ว่าอย่ามาคิดโกง
พวกกุนั้นจะคอยเปิดโปง ทำให้มึงตายโหง
เพราะว่ากู คนไทยโว้ย!!
(បើអ្ហែងមិនចង់ដេកក្នុងមជ្ឈូស (ងាប់) ចាំទុក… កុំគិតឲ្យសោះថាចង់មកពុករលួយ
ពួកអញនេះនឹងចាំបើកករកាយ ធើឲ្យពួកអ្ហែងងាប់តាយហោង
ព្រោះពួកអញជា ជនជាតិថៃ…វ៉ើយ)
จะบอกให้พรุ่งนี้กูจะรวย รายล้อมรอบข้างด้วยสาวสวย
เพราะอะไรอย่าตกใจ คุณพระช่วย! กูจะไปซื้อหวย
เพราะว่ากู คนไทยโว้ย!!
(អញសុំប្រាប់ចុះថាស្អែកនេះអញនឹងក្លាយជាអ្នកមាន ហូរហ៊ាពោរពេញទៅដោយស្រីស្អាតជុំជិត
ម៉េចបានជាអញ្ចឹងអ្ហេ!?! កុំទាន់ភ័យ ចាំអញប្រាប់…មានមកពីចាក់កន្ទុយលេខ (more…)
爱恨难 (difficult-love-hate) – เรื่องบนเตียง (on the bed)
Sunday, January 31st, 2010Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
Watch MV in youtube (click here) (爱恨难)
เรื่องบนเตียง by boy peace maker
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
Watch MV in youtube (click here) (เรื่องบนเตียง) [MV - Recommended]
Lyrics in Chinese + Eng Translated & Thai + Eng Translated Click Here >>>>
today’ shot “Product of Cambodia”
Friday, January 29th, 2010
ckvirya.com-January 2010
iPad by Apply to be released!
Thursday, January 28th, 2010It’s time for E-Book … Apple is to release its new product called iPad in late March and April…
Read More Detail From Apple.com
Read More Review from Engadget.com

រឿងខ្លី “សំណព្វចិត្ត”
Thursday, January 28th, 2010មិនមែន ជារឿងដែលខ្ញុំតែងដោយខ្លួនឯងទេ តែជារឿងដែលខ្ញុំបានអាន ជារឿងដែលនិពន្ធប្រើសិល្បវិធីតែងដែលខ្ញុំចូលចិត្ត គឺជារឿងខ្លី ហើយអ្នកនិពន្ធប្រើវិធីសាស្ត្រ ឬសិល្បវិធីមួយបែបក្នុងការនិពន្ធរឿងខ្លី ដែលឲ្យអ្នកអានជាប់ចិត្ត មិនងាយនឹងបំភ្លេចបាន (បើទោះជាលួចជេរអ្នកនិពន្ធបន្តិចក៏ដោយចុះ) ។ សិល្បវិធីដែលថានោះ ខ្ញុំនឹងបកស្រាយនៅខាងចុងសាច់រឿង ។
.
សុំដំណាលរឿងបែបសង្ខេបៗ គឺរឿងដើមរបស់គេនោះខ្លីណាស់ទៅហើយ តែខ្ញុំមិនចង់ធ្វើការបកប្រែទេ គឺយកមកដំណាលបន្តចុះ ដោយព្យាយាមរក្សាសាច់រឿងឲ្យបានល្អបំផុតតាមដែលសមត្ថភាពអាចធ្វើ ទៅរួច ។
…
..
.
រឿងដំណាលថា ក ជានិសិ្សតនៃសាកលវិទ្យាល័យមួយនៅទីក្រុងធំ ។ ក ចេញមកពីគ្រួសារដែលមានវបត្តិផ្ទៃក្នុង គឺខ្វះភាពកក់ក្តៅ ព្រោះឪពុកម្តាយគេបានលែងលះគ្នា ហើយបានបោះបង់រូបគេឲ្យអណ្តែតត្រសែត តស៊ូនឹងជីវិតដើម្បីបានរៀនសូត្រ តែម្នាក់ឯង ។
..
..
ដូច្នេះលុយកាក់ ក រៀនសូត្រ ឬក៏ចាយវាយសម្រាប់ជីវភាពប្រចាំថ្ងៃ គឺបានមកពីការងារថែមក្រៅម៉ោងរៀនរបស់គេ ។ ការងារនោះគឺជាអ្នកធ្វើសសៃនៅក្នុងហាងស្ប៉ាដ៏ល្បីមួយ ។ ដោយរូបរាងមុខមាត់របស់គេចាត់ទុកបានថា «សង្ហា» ក បានក្លាយជាបុគ្គលិកលេចធ្លោម្នាក់នៅក្នុងហាង ហើយមានម៉ូយមកប្រើសេវារបស់គេមិនដាច់ រហូតធ្វើឲ្យគេគេចសាលាជាប្រចាំ ។
..
..
តែនិយាយបើរំពឹងតែពីលុយដែលបានពីការងារក្នុងហាង ក ពិតជាមិនអាចប្រើប្រាស់គ្រប់គ្រាន់ហូរហៀរដូចអ្វីដែលគេធ្វើសព្វថ្ងៃនោះទេ ។ គឺក្រៅពីការងារក្នុងហាងហើយ គេនៅទទួលការងារក្រៅទៀត គឺសេវាកម្មពិសេសសម្រាប់ភ្ញៀវមួយចំនួនដែលត្រូវការរូបគេ (ហេហេហេ ខ្ជិលកាច់កុងច្រើន សេវាកម្មផ្លូវភេទ) ។ មិត្តជិតស្និតមួយចំនួនបានដឹងរឿងនេះ តែគេហាក់អាចទទួលយកបាន ព្រោះយល់ថាក៏ធ្វើដើម្បីរៀនសូត្រ ។
..
..
..
យប់មួយបន្ទាប់ពីចប់ការងារបម្រើភ្ញៀវក្រៅហាង ក កំពុងចាកចេញពីបន្ទប់សណ្ឋាគារ គេបានទទួលទូរស័ព្ទមួយ ។ (more…)
a Quote from Cambodia’s National Library
Sunday, January 24th, 2010
ប្រហែលជាពាក្យបូរាណហើយមើលទៅបានជាខ្ញុំរកក្នុងវចនានុក្រមខ្មែរ(សម្តេច ជួន ណាត) មិនឃើញពាក្យមួយ «ចិង» ក្នុងពាក្យស្លោក ដែលខ្ញុំបានមកពីជញ្ជាំង បណ្ណាល័យជាតិ ។ (ឬក៏ប្រែមកពីភាសាបារាំង? តែបើប្រែម៉េចក៏ភាសាបារាំងសរសេរពាក្យពីរផ្សេងគ្នាអញ្ចឹង? ឬ ជាភាសាបាលី ឬសំស្ក្រឹត? )
កំឡ័ង ចិងតែ១ពេល = កម្លាំង (គង់ ឬ មាន ឬ ឋិត ឬ ??? ) តែមួយពេល
គំនិត ចិងជា ដរាប = គំនិត (គង់ ឬ មាន ឬ ឋិត ឬ ??? ) ជាដរាប
ពាក្យថា «ចិង» តើគួរប្រែថាម៉េចឲ្យប្រាដកទៅ ? តាមទីតាំងរបស់ពាក្យនេះគួរមានថ្នាក់ជាកិរិយាស័ព្ទ ។
my វិមានអាកាស – Sky Castle
Friday, January 22nd, 2010
.
ទេពធីតាក្នុងសុបិន្ត
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
Original Version – ច្រៀងដោយ ស៊ីន ស៊ីសាមុត
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
New Version – ច្រៀងដោយ ព្រាប សុវត្ថិ
យប់នេះដួងចន្ទចែងចាំងរស្មីចម្លែក ធម្មជាតិក៏ប្លែកខុសពីធម្មតា
ជំនោរបក់មកក្រអូបក្លិនផ្កា ថ្នាក់ថ្នមដល់ដួងចិន្តា កើយហត្ថាទន់ត្រជាក់ ។
យប់នេះគឺយប់ដែលរៀមមានភ័ព្វវាស្នា ជួបទេធីតាដែលចិត្តជំពាក់
បើកភ្នែកឃើញច្បាស់សម្រស់ដួងភក្ត្រ ថាពិតជារូបវល័ក្ខជឿជាក់មិនមែនសុបិន្ត ។
រៀមបានលើកហត្ថថ្នាក់ថ្នមរាងកាយ ចិត្តឥតមាននឿយណាយ
ហាក់ដូចជួបឋានព្រះឥន្ទ្រ នាសារខំស្រង់ខំស្រូបយកក្លិន
ផ្កាអ្វីក៏មិន ក្រអូបដូចក្លិនកល្យាណ ។
ពេលរៀមភ្ញាក់ឡើងដឹងខ្លួនស្រវារកស្រី រាត្រីក៏ក្លាយជាក្តីខកខាន
ព្រោះស្នេហ៍ស្រមោលដែលចាប់មិនបាន សុបិន្តបានវង្វេងឋាន បានជួបតែស្នេហ៍ឥតន័យ ៚
อสงไขย – អសង្ខេយ្យ
Monday, January 4th, 2010By The Sis – (Original Version)
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
By Hyper –
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
ปล่อยความคิดถึงปลิวไปในอากาศ
ล่องลอยหัวใจสะอาดปล่อยไปแสนไกล
กรุ่นกลิ่นบุหงาพัดมาด้วยรักจากใจ
เพียงหวังให้ถึงใครคนที่รอคนนั้น
ส่งความคิดถึงปลิวไปในอากาศ
คิดถึงใจจะขาดเธออาจไม่เข้าใจ
แค่อยากให้รู้ไม่ได้ต้องการสิ่งใด
เธอไม่ต้องคืนใจถ้าเธอไม่ต้องการ
ฝากเป็นเพลงให้ลอยเล่นลมไป
ล่องลอยผ่านไปถึงเธอ
แม้จะเนิ่นนานยังรักเธอ
ตราบนานอสงไขยเวลา
หากเพลงคิดถึงที่ปลิวไปในอากาศ
เพียงถ้ามันพลั้งพลาดไปไม่พบเธอ
ให้บทเพลงนี้ล่องลอยเรื่อยไปเสมอ
รอสักวันที่เจอคนที่เขาต้องการ
បង្ហើរចិត្តនឹកចេញពីបេះដូងបរិសុទ្ធ ឲ្យហោះទៅក្នុងអាកាស ឲ្យអណ្តែតត្រសែតទៅឆ្ងាយសែនឆ្ងាយ ថែមក្លិនដូចផ្កាបក់ផាត់ចេញពីចិត្តស្នេហ៍ពេញក្នុងហឫទ័យ សង្ឃឹមថានឹងបានទៅដល់មនុស្សម្នាក់ដែលរង់ចាំ ។
បញ្ជូនចិត្តនឹកឲ្យហោះទៅតាមខ្យល់ អ្នកប្រហែលមិនយល់ទេ ថាខ្ញុំនឹកខ្លាំងណាស់ ហើយការដែលផ្ញើចិត្តនឹកនេះមិនចង់បានអ្វីពីអ្នកទេ អ្នកក៏មិនបាច់បង្ខំចិត្តតបស្នងចិត្តនឹកនេះឡើយ ប្រសិនបើអ្នកមិនត្រូវការវា សុំត្រឹមឲ្យអ្នកបានដឹងតែប៉ុណ្ណោះ ថាខ្ញុំនឹក។
ផ្ញើចិត្តនឹកជាចម្រៀងឲ្យហោះហើរទៅតាមខ្យល់ ផាត់បក់ទៅដល់អ្នក ទោះជាយូរស្មើពេលមួយអសង្ខេយ្យ ក៏ចិត្តខ្ញុំនៅតែស្រឡាញ់អ្នកដដែល ។
តែប្រសិនបើចម្រៀងនឹកនេះបង្ហើរតាមខ្យល់ហើយ តែមិនបានទៅដល់អ្នក សូមឲ្យចម្រៀងមួយបទនេះអណ្តែតត្រសែតរឿយៗទៅ រហូតទាល់តែបានជួបមនុស្សដែលគេត្រូវការ… ទោះយូរយ៉ាងណាក៏ចាំ ។
សង់សា, សង់ហើយសា = សង្សារ ???
Wednesday, December 30th, 2009អ្នកនិពន្ធចេះរកនឹកឃើញពាក្យនេះ តាមពិតជាពាក្យសាមញ្ញសោះ សង់ហើយសារ តែបែជានឹកមិនឃើញ ដឹងតែសង្សារ សង្សារ ហាហាហាហា!
សង្សារ – ព្រាប សុវត្ថិ (RHM 402)
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
សង្សារ សំណព្វ អូនត្រូវឃ្លាតពីបង បងឆ្ងល់ចំណង ហេតុអ្វីក៏ចងមិនជាប់?
មិនស្គាល់ហើយជួប មិនរួចបែរនាំទៅ មិនត្រូវបែរជាឆ្លើយថាសម ។
ខំប្រឹងសាងសង់ ហើយបែរជាសា រ ចោល គ្រាន់ជាស្រមោល ដែលអន្ទោលឲ្យឈឺ
ត្រូវគ្រាន់ជា សង្សារ អ្នកណាគេថាត្រូវ ស្នេហ៍គ្មានអ្នកនាំផ្លូវ រកក្តីសុខ ។
(I) សង្សារ ៗ ៗ ជួបពេលណាតែងតែបែកគ្នា
សង្សារ ៗ ៗ តែងតែឈឺផ្សារហើយគ្រាំគ្រា
សង្សារ អ្នកឲ្យមាននេះ សូមចៀសពាក្យថាសង្សារ
ថ្ងៃក្រោយខ្ញុំមានស្នេហា កុំប្រើពាក្យថាជាសង្សារ គេទៀត ។
(II)សង្សារ ៗ ៗ គ្រប់ៗគ្នាតែងតែបង្អាប់
សង្សារ ៗ ៗ តែងតែឈឺចាប់ឆាប់បែកគ្នា
ពាក្យនេះខ្ញុំខ្លាចបំផុត អ្នកទុកខ្ញុំជាសង្សារ
ខ្ញុំតែងតែគិតថា ស្រស់ជីវ៉ាផ្តើមសង់ស្នេហា ហើយស្ងួនសា-រ ចោល ទៅវិញ ។
មនុស្សម្នាក់ខ្ញុំស្នេហ៍ ពេលនេះគេចេញទៅ ទុកស្នាមដំបៅឲ្យខ្ញុំថែខ្លួនឯង
ថានៈសង្សារ គ្រាន់ជាតួសម្តែង សម្តែងបានត្រឹមពាក់កណ្តាល
ឈឺផ្សារគ្រាំចិត្តមិនអាចឲ្យជំនឿ គេរំលឹកយើងត្រឹមជាសង្សារចាស់
អ្នកថ្មីជាគូគេ ឈឺទេពេលដឹងច្បាស់? អ្នកចាស់អូនស្នេហ៍ដំបូងឥតន័យ ។
(I) + (II)
បានត្រឹមតែលួចឈរមើលគេដើរចាកចេញទៅ មានហឫទ័យបានត្រឹមផ្ទុកគ្រាំគ្រា
មានបេះដូងបានត្រឹមបើកទ្រូងឈឺផ្សា ជីវ៉ាបងស្អប់ពាក្យឈឺផ្សារណាស់ថ្លៃ ។
(I) + (II)
Happy New Year – 2010…!
Sunday, December 27th, 20093 versions of – ឧត្តមដួងចិត្ត
Monday, December 21st, 2009Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
បទភ្លេងទំនុកច្រៀង : គង្គ ប៊ុនឈឿន(?)
(ប្រវត្តិបទនេះអំណះអំណាង១)
(អានប្រវត្តិបទចម្រៀងដែលសំអាងពីឈ្នោះអ្នកនិពន្ធ អំណះអំណាង២)
សម្រួលតន្ត្រី : ស៊ីន ស៊ីសាមុត
ច្រៀងដោយ : ស៊ីន ស៊ីសាមុត
១- ឧត្តមដួងចិត្តជីវិតបង ឱ! ស្រស់នួនល្អង
ក្នុងដួងចិត្តបងសៅហ្មងរាល់ថ្ងៃ តាំងពីស្រីពៅ ចាកទៅប្រុសនៅអាល័យ
ទនឹ្ទងរាល់ពេលយប់ថ្ងៃ ថាស្រីថ្លៃមករកបង ។
២- ពេលគេងរៀមគេងឱបក្តីព្រួយ រូបមួយខ្លួនមួយព្រួយអើយសែនព្រួយព្រួយពេកកន្លង
ចរចាម្នាក់ឯង គ្មានឮសំឡេងឆ្លើយឆ្លង ដួងចិត្តអាណិតបងផងព្រោះតែបងនៅស្នេហា ។
R- វិលវិញណា៎ព្រលឹងអើយ ប្រុសយំទុក្ខធំឥតស្បើយ
ខ្នល់ខ្នើយកើយពីរកាយា ភួយយំរកនាងចង្កៀងសួររកជីវ៉ា
ម្ចាស់ខ្ញុំលោកទៅឋានណា? ខ្ញុំសោកាខ្លោចផ្សាអាល័យ ។
៣- គួរវិលវិញកុំកែប្រែ វិលមករួមស្នេហ៍ ដៃបងទាំងទ្វេរទទួលស្រីថ្លៃ
វិលមកព្រលឹង បងគេងទន្ទឹងរាល់ថ្ងៃ
វិលមកចុះណា៎ចរណៃ បើស្រីថ្លៃមេត្តាបង ៕
———————————–
លោកស្រី សូ សាវឿន
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
ច្រៀងដោយ លោកស្រី សូ សាវឿន ទសវត្ស ៨០ នៅស្រុក បារាំង (យកចេញពី youtube.com)
«បទស្រីច្រៀងមានកែទំនុកច្រៀងខ្លះតម្រូវតាមហ្នឹង តែន័យរួមដដែល»
————————————-
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
ច្រៀងដោយ រិន សាវ៉េត ច្រៀងឆ្នាំ ២០០៩ ផលិតកម្មរស្មីហង្សមាស
ផ្លូវបួស
Sunday, December 20th, 2009ធ្លាប់ឃើញក្រសួងសេដ្ឋកិច្ច ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនមួយរឿង ការសាងសង់រថភ្លើងអាកាសនៅភ្នំពេញ ហើយបើតាមចាំបានគម្រោងនេះ នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៤ (មិនមែនផ្តើមប្រើប្រាស់ទេគឺផ្តើមសាងសង់) បច្ចុប្បន្នកាលប្រហែលគេកំពុងសិក្សាលម្អិត …
សេវាជឹកជញ្ជូនសាធារណៈដូចជាពិបាកធ្វើបន្តិចនៅភ្នំពេញ កាលពីឡានក្រុងនោះបរាជ័យម្តងទៅហើយ… វាមានកត្តាច្រើនណាស់ តែក្នុងនោះខ្ញុំសង្កេតឃើញមួយ គឺ”ចិញ្ចើមផ្លូវ” ដែលជាចំណែកមួយជម្រុញឲ្យរឿងនេះអានឈានទៅមុខបាន ។ តាមបទពិសោធន៍កន្លងដែលធ្លាប់បានទៅឃើញស្រុកគេដែលធ្វើរឿងនេះបាន គឺទាមទារឲ្យមានចិញ្ចើមថ្នល់ដែលអាចឲ្យអ្នកដំណើរដើរបាន ព្រោះឡានក្រុងក្តី រទេះភ្លើងក្តី វាមិនអាចជូនអ្នកដំណើរគ្រប់គ្នាទៅដល់មុខផ្ទះគេទេ ភាគច្រើនត្រូវដើរបន្តពីចំណតឡាននោះទៅផ្ទះ ។
“ផ្ឡូវបួស” (និយមន័យ៖ ផ្លូវត្រូវបានគេកោចិញ្ចើមអស់ ដូចលោកសង្ឃង «ប្អូនជីដូនមួយខ្ញុំមិនដឹងជាទៅបានពាក្យពីណា តែត្រូវផន់វាមែន»… នៅភ្នំពេញឃើញថារឿងនេះដោះស្រាយពិបាកបន្តិចហើយរឿង”ផ្ឡូវបួស” ដូចកៀចកអញ្ចឹង បានមួយរយៈហើយក៏ត្រឡប់មកវិញ បើថាអ្នករកស៊ីដែលដាក់តាំងរបស់ពេញនោះទៅហើយ មុខផ្ទះឯកជនភាគច្រើនសង់សឹងមកដល់ផ្លូវ (ផ្ទះខ្ញុំជាដើម គ្រាន់តែថាផ្លូវតូចខាងក្នុងវាមិនសូវអី (ទុកចិញ្ចើមស្ទើរមួយម៉ែត្រ) ហើយប្លង់កម្មសិទ្ធកាត់ចែកមកអញ្ចឹង) ។ ឃើញមានផ្ទះខ្លះនៅផ្លូវធំៗ មានសល់ចិញ្ចើមផ្លូវច្រើន បានធ្វើជាសួនច្បារនៅលើនោះតែម្តង ហើយមានអ្នកណាទៅហ៊ានថាអី បើម្ចាស់ផ្ទះមានកាចសឹងអី!
សរុបឲ្យ្ខ្លី ចាំមើលក្រុមហ៊ុនដែលរៀបចំធ្វើរថភ្លើងអាកាសនៅភ្នំពេញ គេដោះស្រាយយ៉ាណាដែររឿងហ្នឹង…
ភ្ជាប់មកជាមួយឧទាហរណ៍ “ផ្លូវបួស” បើកោរតែចិញ្ចើមខាងគាត់រកស៊ីទៅមិនថាទេ គាត់កោរឆ្លងថ្នល់ម្ខាងទៀត ពេលខ្លះគាត់ដាក់មកលើផ្លូវថែមទៀត (មានការចតជាប្រចាំរ៉ឺម៉កដឹងអីហ្នឹង) ហើយមានពេលខ្លះកម្មករលាបគ្រឿងតុទូផ្តៅហ្នឹងថែមទៀត ឃើញស្ញើបជំនួស (ធ្វើការទយគូទលើផ្លូវ) ហើយបើពេលម៉ោងស្ទះផ្លូវវិញ ថាំចិត្តនឹងពួកគាត់មែនទែន… តែមើលពួកគាត់ដូចមិនមានអារម្មណ៍រងារក្តៅអីជាមួយទេ… បើពោលដល់សមត្ថកិច្ចសណ្តាប់ធ្លាប់ក្រុងក៏ហាក់មើលមិនឃើញទៅទៀត… តែបើផ្ទះណាសាងសង់អី មិនទាំងចាក់ខ្សាច់លើចិញ្ចើមថ្នល់ផង ក៏គាត់មកកោសរូសគេដែរ … គាត់ថាខូចសណ្តាប់ធ្លាប់ក្រុង…ហេហេហេ!
IDM-UltraEdit 15.20
Saturday, December 19th, 2009Click to download Torrent File (16MB) included keygen (free free free hehehe)
IDM-UltraEdit is my favorite text (code) editor software. It’s much more better than Notepad (packed with MS-OS). It includes ftp and live editing too… really great built-in software ….
“ប្រើឲ្យអស់ថ្លៃ… & my desk”
Saturday, December 19th, 2009

“my beloved tea-cup” ប្រើជាងពីរឆ្នាំហើយ ព្រោះតែមិនប្រយ័ត្នពេលកំពុងលាង ខ្ញុំធ្វើឲ្យវាដាច់ដៃបណ្តោយ…តែមិនដាច់ចិត្តចោលទេ កាលហ្នឹងទិញម៉ាឈុតមកមានបួន (តួឯកក្នុងរឿង Winnie the Pooh) ស្រឡាញ់អាមួយហ្នឹងជាងគេ (Tigger) ឥឡូវវាបានក្លាយជាកំប៉ុងដាក់ប៊ិចលើតុធ្វើការងារខ្ញុំទៅហើយ…. ហើយក៏បានយកមួយទៀតមកប្រើ លើកនេះយករូបតួឯកមកប្រើតែម្តង ….
កែវតែថ្មីរបស់ខ្ញុំ … ផឹកកាហ្វេមិនបានទេ មិនដឹងម៉េចផឹកហើយញាប់ញ័រដើមទ្រូង ចឹងទៅមានតែទឹកតែហ្នឹងឯង កែវរាងធំបន្តិចពេលយកមកដំបូងអ្នកណាក៏ស្រែកដែរ គេថាផឹកតាមមាឌ បើតាមស្មានបរិមាណទឹកផ្ទុកប្រហែលកន្លះលីត្រ ហេហេហេ ….

បំណាច់ហ្នឹងនិយាយដល់កន្លែងធ្វើការ ថតរូបតុធ្វើការដ៏សែនរញ៉េរញ៉ៃរបស់ខ្ញុំមួយទុកអានុស្សាវរីយ៍ ក្រែងថ្ងៃក្រោយបានមានបន្ទប់ផ្ទាល់ខ្លួនទៅ ទុកគ្រាន់រំលឹកបន្ទប់រួម (តុខ្ញុំអស្ចារ្យជាងគេ រឿងពង្រាយ) ហេហេហេ ថ្ងៃខ្លះរកឯកសារអីមួយមិនឃើញ កាយសឹងតែរលើងអស់ហើយ ហើយសភាពមិនបាច់មើលទេសំបុកជ្រូកជាគ្នា … នៅតែថ្ងៃចៅហ្វាយហៅទៅកសាងទេ…(សង្ស័យតែអត់ព្រោះតុគាត់ជាងហ្នឹងទៀត ហាហាហាហា ការងារច្រើន ឯកសារច្រើនចឹងហើយ រកស្អាតទៅមិនរួច រៀបហើយបានម៉ាភ្លែត ពេលប្រមូលឥវ៉ាន់ទៅផ្ទះ សភាពតុដូចគ្នាចឹង មើលមិនយល់ មិនដឹងអ្នកធ្វើការកន្លែងផ្សេងទៀតចឹងដែរអត់?)







