Archive for the ‘[V]-learn Khmer’ Category

a Quote from Cambodia’s National Library

Sunday, January 24th, 2010

ប្រហែល​ជាពាក្យ​បូរាណ​ហើយ​មើល​ទៅ​បាន​ជា​ខ្ញុំ​រក​ក្នុង​វចនា​នុក្រម​ខ្មែរ​(សម្តេច​ ជួន ណាត) មិន​ឃើញ​ពាក្យ​មួយ​ «ចិង»  ក្នុង​ពាក្យ​ស្លោក​​ ដែល​ខ្ញុំ​បាន​មក​ពីជញ្ជាំង  បណ្ណាល័យ​ជាតិ  ។ (ឬ​ក៏​ប្រែ​មក​ពីភាសាបារាំង? តែបើ​ប្រែ​ម៉េច​ក៏​ភាសាបារាំងសរសេរ​ពាក្យ​ពីរផ្សេង​គ្នា​អញ្ចឹង? ឬ​ ជា​ភាសា​បាលី ឬ​សំស្ក្រឹត? )

កំឡ័ង ចិង​តែ១ពេល = កម្លាំង (គង់ ឬ មាន ឬ ឋិត ឬ ??? ) តែមួយ​ពេល
គំនិត ចិងជា ដរាប  = គំនិត (គង់ ឬ មាន ឬ ឋិត ឬ ??? ) ជាដរាប

ពាក្យ​ថា «ចិង» តើ​គួរ​ប្រែ​ថាម៉េច​ឲ្យ​ប្រាដក​ទៅ ? តាម​ទីតាំង​របស់​ពាក្យ​នេះ​គួរមាន​ថ្នាក់ជា​កិរិយាស័ព្ទ ។

រាជធីតុបតី និង រាជ​សុណិសា

Saturday, October 3rd, 2009

មើល​កុន​ចិន​កាប់​ដាវ​ជាមួយ​ម៉ាក់​ហ្មាន​​ង៉ៃ​ហ្នឹង ឮពាក្យ​ថា “រាជធីតុបតី” ឆ្ងល់​ថា​ពាក្យ​នេះ​មក​ពីណា​ដូច​មិនដែល​ឮ មុន​នេះ​មាន​វចនានុក្រម​ខ្មែរអេឡិច​ត្រូនិចក្បែរដៃ​ ក៏​បើ​ក​មើល​ឃើញ​ថា កន្លង​មក​ យល់​ខុស​តែ​រហូត​ចំពោះ​រាជសព្ទ​មួយ​នេះ ។ ធ្លាប់​តែ​គិតថាឲ្យ​តែ​ កូន​ប្រសាស្តេច គេ​ហៅ​ថា “រាជ​សុណិសា” ទាំង​អស់​តែ​ពេល​មើល​វចនានុក្រម​ខ្មែរ ត្រង់ពាក្យ​ថា​ “រាជ” ទើប​ដឹង​ការពិត ដូច​ខាង​ក្រោម ៖

រាជធីតុបតី (–ប៉ៈ​ដី) កូន​ប្រសា​ប្រុស​របស់​ព្រះ​រាជា (ហៅ​ត្រឹម​តែ ព្រះ​ធីតុបតី​ ក៏បាន) ។

រាជ​សុណិសា ឬ –សុណ្ហា (–សុន-ហា) កូន​ប្រសា​ស្រី​របស់​ព្រះ​រាជា (ហៅ​ត្រឹម​តែ ព្រះ​សុណិសា ឬ ព្រះ​សុណ្ហា​ ក៏​បាន)

សុណិសា (ន.) (បា.),(សំ.) (ស្នុឞ‌ា) កូន​ប្រសា​ស្រី; (រ. ស.) : ព្រះ​សុណិសា ឬ ព្រះ​សុណ្ហា (បុត្រី​ប្រសា ឬ​ព្រះ​រាជ​បុត្រី​ប្រសា) ។ ព. ផ្ទ. ជា​មាតា (–ដា) “កូន​ប្រសា​ប្រុស” ។ សុណ្ហា (សុន-ហា)

ប្រសា (ន.) កូន​ដោយ​ពន្ធ គឺ​ប្រពន្ធ​ឬ​ប្ដី​របស់​កូន : កូន​ប្រសា (ទាំង​ប្រុស​ទាំង​ស្រី ហៅ​ថា កូន​ប្រសា ដូច​គ្នា​គ្រាន់​តែ​បញ្ជាក់​ថែម​ថា កូន​ប្រសា​ប្រុស ឬ កូន​ប្រសា​ស្រី ប៉ុណ្ណោះ; ម. ព. សុណិសា ផង) ។

(កិ.) (ព. សា.) និយាយ​គ្នា : ចិន​ប្រសា​គ្នា ។ ប្រើ​ជា ន. ក៏​បាន : ស្ដាប់​ប្រសា​គ្នា​មិន​បាន (ក្លាយ​ឃា្លត​មក​ពី ភាសា “សម្ដី”) ។

*** ស្វែង​យល់​រាជ​ស័ព្ទ​បន្ថែម​ មើល​ក្នុង​ពាក្យ​ “រាជ” ក្នុង​វចនា​នុក្រម​ខ្មែរ***

shots of “ផ្លែ​ថ្កូវ”

Friday, October 2nd, 2009

tkauv1

ផ្លែ​ថ្កូវ “ខ្ចី”

tkauv2

ផ្លែ​ថ្កូវ “ទុំ”

  • ថ្កូវ​- ឈ្មោះ​ឈើ​មួយ​ប្រភេទ ផ្លែ​ទុំ​មាន​រស​ជូរ​បន្តិច​ៗ អាច​បរិភោគ​ជា​អាហារ​បាន ។ (វចនា​នុក្រម​ខ្មែរ)

ឈ្មោះ​ជា​ផ្លូវ​ការ​របស់​ “សាលា​ក្រុង​ភ្នំពេញ”

Saturday, May 9th, 2009

កាល​ពី​ល្ងាចមិញ​នេះ​ ទំនេរ​បាន​មើល​ទូរទស្សន៍​ចំម៉ោង​ព័ត៌មាន បើក​រាវ​ទៅ​រាវ​មក​ ក៏ចំប៉ះប៉ុស្តិ័​ខ្មែរ​លេខ​៩ អ្នក​អាន​វ័យ​ក្មេង (ស្រី) សម្តី​មុត ដាច់​ដុំ​ហ្មង មិន​សូវ​ចូល​ចិត្ត​​ក៏​ប្តូរ​ប៉ុស្តិ៍​លេខ ៣ រាជធានី​ភ្នំពេញ​វិញ ។ ព័ត៌មាន​អំពី​ការ​សាង​សង់​ផ្លូវ​ថ្មី លុះ​ដល់​ស្តាប់​ឮ​ពាក្យ​ថា “សាលា​រាជធានី” ធ្វើ​ឲ្យ​ខ្ញុំ​ប្លែក​ៗ​ត្រចៀក ចាំ​ផ្ទៀង​ស្តាប់​ម្តង​ទៀត ក្រែង​ជា​ឈ្មោះ​សាលា​រៀន​ទេ​ដឹង សម្រេច​សម្រួល គេ​អាន​ឈ្មោះ​ពេញ​សាលា​ក្រុង​ភ្នំពេញ​ ដែល​យើង​ធ្លាប់​ឮ ឬ​ហៅ​ជាប់​មាត់មក​ថា សាលា​ក្រុងៗនោះ ជាផ្លូវ​ការ ថា​សាលា​រាជធានី ឬ សាលារាជធានី​ភ្នំពេញ​វិញ … ប្រហែល​ទើប​បាន​ប្តូរ​បន្ទាប់​ពីមាន​ការ​កែ​ក្រុង​ទៅ​ជា​ខេត្ត មួយ​ចំនួ​កាល​ន​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ហើយ ។

នេះ​ជា​ការ​ជូន​ដំណឹង​គ្រាន់​នឹង​ជ្រាប…
បំណង​ល្អ​ពី​សាលា​ក្រុងរាជធានី​ភ្នំពេញ៚
salakrung

បទ​សម្ភាស​នាទី​អក្សរសាស្ត្រ​ខ្មែរសម្ដេច​ព្រះ​សង្ឃ​រាជ ជួន​ ណាត

Monday, April 6th, 2009

somdach

Download 1A
Download 1B

Download 2A
Download 2B

Download 3A
Download 3B

(more…)

Take A Bow [MADONNA]

Thursday, April 2nd, 2009

I shared this song online almost 10 months ago. I never check download rate before, just saw yesterday…WoW more than 6000 downloads hehehe. I like this song, its meaning as well as singer’s sexy voice … Let’s me shared this to my blog’s fan hehehe…enjoy!

take-a-bow

Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.

>>> Click to Download this Song <<<

Take a bow, the night is over
This masquerade is getting older
Lights are low, the curtains down
There’s no one here
[There's no one here, there's no one in the crowd]
Say your lines but do you feel them
Do you mean what you say when there’s no one around [no one around]
Watching you, watching me, one lonely star
[One lonely star you don't know who you are]

Chorus:

I’ve always been in love with you [always with you]
I guess you’ve always known it’s true [you know it's true]
You took my love for granted, why oh why
The show is over, say good-bye

Say good-bye [bye bye], say good-bye

Make them laugh, it comes so easy
When you get to the part
Where you’re breaking my heart [breaking my heart]
Hide behind your smile, all the world loves a clown
[Just make 'em smile the whole world loves a clown]
Wish you well, I cannot stay
You deserve an award for the role that you played [role that you played]
No more masquerade, you’re one lonely star
[One lonely star and you don't know who you are]

(chorus, repeat)

Say good-bye [bye bye], say good-bye

All the world is a stage [world is a stage]
And everyone has their part [has their part]
But how was I to know which way the story’d go
How was I to know you’d break
[You'd break, you'd break, you'd break]
You’d break my heart

I’ve always been in love with you
[I've always been in love with you]
Guess you’ve always known
You took my love for granted, why oh why
The show is over, say good-bye

(chorus)

Say good-bye [bye bye], say good-bye
Say good-bye

Music Video (Rated 18 up hahaha)

ខ្ទាស់គន្លឹះ​ទ្វារ (ការពារ​សុនខ “ឆ្កួត”)

Wednesday, December 10th, 2008

សេចក្តី​ជូន​ដំណឹង ដំណឹង​ជូន​សេចក្តី! វីហ្វូតូ ចាប់​ពី​​ពេល​នេះ​ត​ទៅ​សូម​ខ្ទាស់​គន្លឹះ​ទ្វារ​​​! រាល់ មតិ​យោបល់​ទាំង​អស់ នឹង​មិន​បញ្ចេញ​ឲ្យ​ឃើញ​ភ្លាម​ៗ​ទេ​ គឺ​ត្រូវ​រង់ចាំ​ការ​សម្រេច​អនុម័ត​ពី​ម្ចាស់​ផ្ទះ​ជាមុន​សិន ។

មូល​ហេតុ​​បណ្តាល​មក​ពី​​មាន​ សុនខ (ឆ ជើង ក ដាក់​ស្រះ​ អែ) មាន​ផ្ទុក​រោគ​ឆ្កួត​ចេញ​រាតត្បាត … ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​​​សុវត្ថិភាព​​ និង​ជា​សិទ្ធិ​​របស់​ម្ចាស់​ផ្ទះ ។

សង្ឃឹម​ថា​មិត្រ​ភ័ក្ត​ ថ្មី​ ចាស់ ឬ ​ភ្ញៀវ​​ ដែល​មក​លេង​ផ្ទះ​ខ្ញុំ​​​​ទាំង​ឡាយ​យោគ​​យល់ និង អធ្យាស្រ័យ ដែល​ត្រូវ​​ចុច​កណ្តឹង​រង់​ចាំ​ម្ចាស់​ផ្ទះ​បើក​ទ្វារ … ខ្ញុំ​នឹង​ព្យាយាម​មក​បើក​ទ្វារ​ ស្វាគមន៍​វត្តមាន​របស់​បង​ប្អូន​​ឲ្យ​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​បាន

តែ​សម្រាប់​​ភ្ញៀវ​ជូរ​ ភ្ញៀវ​ចត់ ឬ ផ្អូម បើ​មិន​ពេញ​ហឫទ័យ ឬ វា​ទើស​ចិត្ត​ខ្លាំង​ណាស់ មិន​បាច់​ចូល​មកជាន់​​បរិវេណ​នេះ​ទេ ​គ្មានអ្នក​ណា​គេ​ទៅ​អញ្ចើញអស់​លោក​អស់​អ្នក​ឲ្យ​មកឡើយ​! “អវត្តមាន​របស់​អស់​លោក​អស់​អ្នក​គឺជា​សេចក្តី​សុខ​របស់​ខ្ញុំ​ដែល​ជា​ម្ចាស់​ផ្ទះ​!”

សូម​ប្រកូក​ប្រកាស​ប្រាប់​មិត្ត​ភក្តិ​បង​ប្អូន​ Blog ផង! សូម​ប្រុង​ប្រយ័ត្ន​ខ្លួន​ ព្រោះ​ឃើញ​ថា​ក្រុមសុនខ​ឆ្កួត​កំពុង​ចេញ​ដើរ​រាតត្បាត! បើ​មិន​ចង់កើត​រោគ​ឈឺក្បាល​ព្រោះ​ពួក​នេះ​ទេ មើល​ទ្វារ​ផ្ទះ​ទ្វារ​សម្បែង​ឲ្យ​បាន​ល្អ ឬ មិន​អញ្ចឹង​ទេ​ត្រូវ​ធ្វើ​ចិត្ត​ឲ្យ​ធ្ងន់​បន្តិច​ទើប​បាន​។

ការ​រាត​ត្បាត​ម្តង​នេះ​មក​ក្នុង​ទម្រង់​ប្លែក បែប​បៀម​ឈាម​ព្រួស​ដាក់​គេ ព្រោះ​គេ​ប្រើ​ឈ្មោះ​​របស់​ Blogger មួយ​ចំនួន​ ដែល​គេឯង​ក្នុង​ពិភព​ Blog ស្គាល់ តែ​វា​ខុស​ទាស់​ត្រង់ Email និង Link មិនត្រូវ​គ្នា​! ហើយ​ខ្ញុំ​គិត​ថា Blogger ត្រឹម​ត្រូវ​ល្អជា ឬ​មនុស្ស​មាន​ខួរ​​ក្នុង​ក្បាល​សម្រាប់​គិត​ គេមិន​លាក់​អត្តសញ្ញាណ​ (ដូច​​ឆ្កែ​កន្ទុយ​ខ្វៀន) អញ្ចឹង​នោះទេ! មាន​តែ​ពួក​ដែលមាន​ខួរ​​នៅនឹង​ក្បាល​ជង្គង់សម្រាប់​គិត ទេ​ដែល​ធ្វើ​ទៅ​រួច​នោះ ។

តាម​ស្មាន​ជំងឺ​​ប្រភេទ​នេះ ទាល់​តែ​បាន​គេ​ជេរ​ប្រទិច​ផ្តាសារ​ទើប​ដក​ដង្ហើម​រួច ។ បើ​ពិត​ជា​អញ្ចឹង​មែន​ខ្ញុំ​សុំ​ប្រាប់​ទៅ​វិញ​ថា​មក​ខុស​កន្លែង​ហើយ ព្រោះ​ខ្ញុំ​មិន​ទុក​ឱកាស​ឲ្យ​ពួក​វា​នៅមាន​ជីវិត​ដក​ដង្ហើម​បានយូរ​​ទេ ទុក​ឲ្យ​ពួក​វា​ត្រដរ​ខ្យល់ ងាប់ ព្រោះ​មិន​បាន​គេ​ជេរ​ទៅ​ល្អ​ហើយ ងាប់​ឲ្យ​អស់​កាន់​តែ​ឆាប់​កាន់​តែ​ល្អ!

វីហ្វូតូ! ៚

A​​ forward Email Story “Daniel & Jasmine”

Wednesday, October 15th, 2008

Daniel: I guess we are the left overs in this    world.

Jasmine: I think so.. All of my friends have boyfriends & we are the only 2 persons left in this world without any special someone in our lives

Daniel: Yup! I don’t know what to do.
Jasmine: I know! We’ll play a game.
Daniel: What game?
Jasmine: I’ll be your girlfriend for 30 days & you will be my boyfriend.
Daniel: That’s a great plan in fact, I don’t have anything to do for the following weeks..

(more…)

មហាសង្ក្រាន្ត​ឆ្នាំថ្មី ឆ្នាំ​ជូតសំរឹទ្ធិស័ក ព.ស.២៥៥២

Thursday, April 10th, 2008

ព្រះ​ពុទ្ធ​សករាជ​ព្រះ​សាសនា​អតិកន្ដា កន្លង​ទៅ​ហើយ​បាន ២៥៥១ ត្រឹម​ថ្ងៃ ១៥​កើត ខែ​ពិសាខ លុះ​ដល់​ថ្ងៃ ១​រោច ខែ​ពិសាខ ឆ្នាំ​ជូតសំរឹទ្ធិស័ក​តទៅ ចូល​ពុទ្ធ​សករាជ ២៥៥២ ។ នឹង​គណនា​ឆ្នាំ​ជូត ឥឡូវ​នេះ​ សង្ក្រាន្ត​ចូល​មក​នៅ​ថ្ងៃ​អាទិត្យ ៨​កើត ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី ១៣ មេសា គ្រិស្តសករាជ ២០០៨ វេលា​ម៉ោង ១៨ និង ២៤​នាទី

ពេល​នោះ​​ ព្រះ​អាទិត្យ​ចេញ​ពី​មីន​រាសី​ ទៅ​ស្ថិត​នៅ​ឯ​មេសរាសី តាម​ផ្លូវ​គោ​វិថី គឺ​ផ្លូវ​កណ្ដាល ។ ​ទើប​មាន​ទេពធីតា​មួយ​ព្រះអង្គ​ជា​មគ្គ​នាយិកា ព្រះនាម​ ធុង្សៈទេវី ជា​បុត្រី​ទី​១ នៃ​កបិល​មហា​ព្រហ្ម​ គង់​នៅ​ចាតុម្មហារាជិកា ទ្រង់​អម្ពរ​ពណ៌​ក្រហម លម្អ​នៅ​ព្រះ​កាណ៌​ដោយ​ផ្កា​ទទឹម​អាភរណៈ(១) ទ្រង់​ពាក់​កែវ​បទុម​រាគ​ភក្សាហារ(២) ទ្រង់​សោយ​ផ្លែ ឧទុម្ពរ(៣) ព្រះ​ហស្ត​ស្ដាំ​ទ្រង់​ចក្រ ព្រះហស្ត​ឆ្វេង ទ្រង់​ស័ង្ខ ទ្រង់​គង់​ពាក់​ឆៀង បើក​ព្រះនេត្រ​លើ​ខ្នង​សត្វ​គ្រុឌ​បក្សី​ជា​ពាហនៈ ​ទើប​នាំ​អស់​ទេវបុត្ត ទេពធីតា ទាំង​មួយ​សែន​កោដិ​ហោះ​ទៅ​កាន់​គុហា​កែវ ធម្ម​មាលី​នាទី​ភ្នំ​កៃលាស ខេត្ត​ហិមពាន្ត ជា​ទី​តម្កល់​ទុក​នូវ​ព្រះសិរសាកបិលមហាព្រហ្ម ដែល​តម្កល់​លើ​ពាន​មាស​នាំ​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​រាជ​តាម​ផ្លូវ​ព្រះ​អាទិត្យ​ចរ​ចំនួន​៦០​នាទី (២៤​ម៉ោង) ទើប​នាំ​យក​ទៅ​តម្កល់​ទុក​​កន្លែង​ដើម​វិញ ។

ហើយ​ប្រជុំ​ទេវបុត្ត ទេពធីតា​ទាំង​មួយ​សែន​កោដិ​ចូល​ទៅ​ស្រង់​ទឹក​អនោតត្ត​មហា​ស្រះ ដែល​មាន​ទឹក​ហូរចេញ​ពី​បំពង់​ថ្មកែវ ដែល​ជា​មាត់​គោ​ឧសភរាជ​ទាំង​៧​ត្រជាក់​ក្សេមក្សាន្ត​ព្រះរាជ​ហឫទ័យ ហើយ​នាំ​គ្នា​ចូល​ទៅ​សមាទាន​រក្សា​សីល​ដោយ​សោមនស្ស​រីករាយ​គ្រប់​ព្រះអង្គ​ក្នុង​ភគវតី​សភា​សាលា ដែល​វិស្សកម្ម​ទេវបុត្ត​និមិត្ត​ថ្វាយ ដើម្បី​បន្ទោបង់​អពមង្គល ឲ្យ​ជ្រះ​ស្រឡះ​ ហើយ​ចម្រើន​នូវ​សិរីសួស្ដី ជយមង្គល ជន្មាយុ​យឺន​យូរ​ដល់​ទេវតា និង មនុស្ស​សត្វផង​ទាំង​ឡាយ​តាំង​ពី​ឆ្នាំ​ថ្មី​ចូល​មក​នេះ​បាន​ធូរ​ទូលំទូលាយ​សុខ​ក្សេមក្សាន្ត​ត​រៀង​ទៅ​ ។

ថ្ងៃ​អាទិត្យ​ ៨​កើត ខែ​ចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​ ១៣ ខែ​មេសា គ្រិស្តសករាជ​ ២០០៧ វេលា​ម៉ោង​ ១៨ និង ២៤​នាទី ជា​ថ្ងៃ​ចូល​ឆ្នាំ​ជូត​សំរឹទ្ធស័ក ។

ប្រភព៖ កោះសន្តិភាព
វចនានុក្រម​ Online sealang.org

(more…)

អនុមោទនា “ពិធីបំបួស​នាគ”

Sunday, March 9th, 2008

កាល​ពី​រសៀល​ថ្ងៃ​សោរ៍​ ទី​២កើត ខែ​ផល្គុន​ ឆ្នាំកុរ ពុទ្ធសករាជ ២៥៥១ ត្រូវ​ហ្នឹង​ថ្ងៃ​ទី​៨ ខែ​មិនា ឆ្នាំ​២០០៨ (ទិវា​សិទ្ធិ​នារី​អន្តរជាតិ​) នា​វត្ត​លង្កា​​ក្រុង​ភ្នំពេញ​យើង​នេះ​ឯង បង​ប្រុស​ខ្ញុំ​បួស​ជា​សាមណេរ​ ដែលការ​​បំបួស​នេះ​ក្រុម​គ្រួសារ​យើង​ត្រូវ​បាន​ទទួល​​​កិត្តិយស​យ៉ាង​ខ្ពង់ខ្ពស់ ដោយ​សម្តេច​​ព្រះ​មហា​អរិយវង្ស សៅ​ ចន្ទថុល្ល ជា​ចៅ​អធិការ​វត្ត​លង្កា និង ជា​សង្ឃនាយក​រងនៃ​​ពុទ្ធិកសាល​វិទ្យាល័យ​សីហនុរាជ ទ្រង់​ព្រះ​មេត្តា​ទទួល​ធ្វើ​ជា​គ្រូ​ឧបជ្ឈា​ក្នុង​ការ​បំបួសនាគ​ ។

បង​ប្រុស​ខ្ញុំ​បាន​ទទួល​ការ​អនុញ្ញាត​ពី​ម៉ាក់ ដើម្បី​​ធ្វើ​ការ​បួស​រៀន​រយៈ​ពេល​ពីរ​អាទិត្យ​ ដើម្បី​​បំពេញ​កតព្វ​កិច្ច​​​ជា​កូន​ប្រុស និង​ដើម្បី​​ធ្វើ​ការ​តប​ស្នង​សង​គុណ​មាតាបិតា​ក្នុង​​​ជំនឿ​ព្រះ​ពុទ្ធ​សាសនា​​ ។ គាត់​​យើង​មាន​បំណង​ធ្វើ​ការ​បួស​​​នេះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ តែ​រក​ឱកាស​ល្អ​មិន​ទាន់​បាន​ ទើប​តែ​ក្នុ​ងឆ្នាំ​នេះ​ គាត់បាន​ឆ្លៀត​រក​ពេល​វេលា​សម​រម្យ​​សម្រេច​បំណងប្រាថ្នា​​គាត់​​ ។

នេះ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​ជីវិត​ខ្ញុំ​ ដែល​បាន​ចូល​រួម​ពី​ធី​បំបួស​នាគ ។ នេះ​ជា​ពិធី​តូចមួយ​ ដែល​មាន​តែ​ក្រុម​គ្រួសារ​​ញាតិ​មិត្ត​ជិត​ដិត​ប៉ុណ្ណោះ​ចូល​រួម ។ វេលា​ព្រឹក​យើង​បាន​ធ្វើ​ជា​ចង្ហាន់​ត្រង់​យក​ទៅ​ប្រគេន​ព្រះ​សង្ឃ ហើយ​ពេល​រសៀល​ប្រហែល​ម៉ោង​ពីរ ទើប​យើង​ចាប់​ផ្ដើម​កម្ម​វិធី​​បំបួស​នាគ ។ កម្ម​វិធី​នោះ​គេ​តម្រូវឲ្យ​យើង​ធ្វើ​ការ​ដង្ហែរ​នាគ​ជុំ​វិញ​ព្រះវិហារ​ចំនួន​បី​ជុំ ។ ទើប​យើង​ទៅ​បន្ត​កិច្ច​​ខាង​ក្នុង​ព្រះ​វិហារ ដែល​មាន​ការ​ធ្វើ​សមាទាន​សិល​ប្រាំ​សម្រាប់​អ្នក​ចូល​រួម​ទូទៅ នឹង​​ការ​ប្រគេន​សីល​ដប់​ដល់​​សាមណេរ​ថ្មី ​ពីសំណាកគ្រូ​ឧបជ្ឈា ។ កម្ម​វិធី​បំបួស​នាគ​នេះ ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​បី​កន្លះ​​រសៀល ក្រោម​ស្នាម​ញញឹម​ អំណរសាទរ និង​មោទនភាព​ ពី​សំណាក់​ញាតិ​បង​ប្អូន​ដែល​បាន​ចូល​រួម ។

កម្ម​វិធី​នេះ​ខ្ញុំ​មិន​សូវ​បាន​កាន់​កាមេរ៉ា​ថត​រូប​ច្រើន​ទេ ព្រោះ​រវល់​ជាប់​បំពេញ​នាទី​ជា​ប្អូន​ប្រុស តម្រូវឲ្យ​កាន់​បាត​លោក​​ពេល​ដង្ហែរ និង នៅ​ក្បែរ​គ្រាន់​ចាស់​ៗ​ប្រើ​ការ​ផ្សេង​ពេល​បំពេញ​កិច្ច​ក្នុង​ព្រះ​វិហារ ។ តែ​ខ្ញុំ​កំពុង​តែ​ប្រមែ​ប្រមូល​ពី​កាមេរ៉ា​បង​ប្អូន​ផ្សេង​ៗ​ទៀត ខ្ញុំ​នឹង​ដាក់​រូប​បន្ថែម​ម្ដង​ទៀត​ រួម​ជា​មួយ​រូប​ថត​នៅ​ពេល​ដែល​បង​ប្រុស​ខ្ញុំ​ធ្វើ​ការ​លាចាក​សិក្ខាបទ ។ សូម​អនុមោទនា ៚

ល្បង​ឃុន

ខ្ញុំ​ និង​ ល្បង និង ម៉ាក់ ។

ល្បង​ឃុន​២

ល្បង​និង​ញាតិ​បង​ប្អូន ។

* ចំណេះ​ដឹង​បន្ថែម ៖

តាម​ជំនឿ​ការ​បួស​សង​គុណ ​គេ​មាន​ចែក​ចេញ​ជា​ពីរ​២​ប្រភេទ ប្រភេទ​ទី​មួយ គឺ​ការ​បួស​សង​គុណ​ម្ដាយ ទី​ពីរ​គឺ​ការ​សង​គុណ​ឪពុក ។
៚ ទី​មួយ​ការ​បួស​សង​គុណ​ម្តាយ គឺ​ការ​បួស​ជា​សាមណេ ដែល​មាន​ព្រះ​សង្ឃ​ចូល​រួម​បំពេញ​កិច្ច​ចំនួន​១២​អង្គ (បូក​រួម​ទាំង​គ្រូឧបជ្ឈា) ។
៚ ទី​ពី​រ​ជា​ការ​បួស​សង​គុណ​ឪពុក គឺ​ការ​បួស​ជា​ភិក្ខុ ដែល​មាន​ព្រះ​សង្ឃ​ចូល​រួម​បំពេញ​កិច្ច​ចំនួន​២១​អង្គ (បូក​រួម​ទាំង​គ្រូ​ឧបជ្ឈា) ។
៚ ចំណែក​ល្បង​ខ្ញុំ​គាត់​បូស​ជា​សាមណេ​តែ​មាន​ព្រះ​សង្ឃ​ចូល​រួម​៣៣​អង្គ ដូច្នេះ​នៅ​ពេល​គាត់​លាចាក​សិក្ខា​បទ​ហើយ គាត់​និង​សាង​ភ្នួស​ម្ដង​ទៀត​ជា​ភិក្ខុ​ ដើម្បី​គម្រប់ និង​បំពេញ​តាម​ជំនឿ​ខាង​លើ ដែល​ធ្វើ​ការ​សង​គុណ​ម្តាយ និង ឪពុក ។

បុណ្យ​មាឃបូជា​​

Thursday, February 21st, 2008

មាឃ​បូជា (មាឃៈ- ) ន. (សំ. បា. មាឃ + បូជា) ការ​ធ្វើ​បូជា​ក្នុង​មាឃ ។ ឈ្មោះ​បុណ្យ​មួយ​សម្រាប់​ពុទ្ធ​សាសនា ធ្វើ​ក្នុង​ថ្ងៃ​ពេញ​បូរមី​ខែ​មាឃ រំឮក​ដល់ សាវក​សន្និបាត “ការ​ប្រជុំ​សាវ័ក” នៃ​ព្រះ​សម្ពុទ្ធ​ដែល​ហៅ​ថា ចាតុរង្គ​សន្និបាត “ការ​ប្រជុំ​មាន​អង្គ​បួន” គឺ  ៖

១- ថ្ងៃ​នោះ​ព្រះ​ចន្ទ្រ​ចរ​ចូល​ដល់​មាឃ​នក្សត្រ (ថ្ងៃ​ពេញ​បូរណ៌មី​ខែ​មាឃ) ។

២- ព្រះ​ភិក្ខុ​សង្ឃ​ចំនួន​ ១២៥០រូប ឥត​បាន​មត់​កំណត់​ពេល​គ្នា​ជា​មុន​សោះ ក៏​ស្រាប់​តែ​មក​ប្រជុំ​ព្រម​គ្នា ក្នុង​សំណាក់​ព្រះ​បរម​សាស្ដា ។

៣- ព្រះ​ភិក្ខុសង្ឃ​ទាំងអម្បាលនោះ​សុទ្ធ​តែ​ជាឯ​ហិភិក្ខុដូច​គ្នា​ទាំង​អស់ ។

៤- ​ព្រះ​ភិក្ខុ​សង្ឃ​ទាំង​នោះ​សុទ្ធ​តែ​ជា​ព្រះ​អរហន្ត ។

ការ​ប្រជុំ​មាន​អង្គ​៤​ដូច្នេះ ក្នុង​ពុទ្ធ​សម័យ​មាន​តែម្តង​គត់; ក្នុង​វេលា​នោះ​ ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ឱវាទ​បាតិមោក្ខ … ។ ពួក​ពុទ្ធ​មា​មក​ជន​គ្រប់​ប្រទេស​ក្នុង​សាសនកាល​រៀង​មក​ កំណត់​យក​ថ្ងៃ​ពេញ​បូរណ៌​មី​ខែ​មាឃ​រាល់​ឆ្នាំ ថា​ជា​ថ្ងៃ​សំខាន់​មួយ​ក្នុង​ការ​ធ្វើ​បូជា : ថ្ងៃ​មាឃ​បូជា, បុណ្យ​មាឃបូជា ។

(វចនា​នុក្រម​ខ្មែរ ការ​ចេញ​ផ្សាយរបស់​​ពុទ្ធសាសនបណ្ឌិត្យ បោះ​ពុម្ព​គ្រា​ទី៥ ទំព័រ ៨៧២)

 

​មនោសញ្ចេតនា និង ស្នេហា

Sunday, January 13th, 2008

ប៉ុន្មាន​ថ្ងៃ​មុន​ខ្ញុំ​មាន​ពេល​ទំនេរ​នៅ​ផ្ទះ​បាន​មើល​រឿងភាគ​ចិន​មួយ គេ​បាន​លើក​យក​បញ្ហា​ពីរ​មក​ធ្វើ​ការ​ប្រៀប​ធៀប​វែក​ញែកជា​ចំណោទ ដើម្បី​​​បែង​ចែក​ឲ្យ​ដាច់​ពី​គ្នា ថា​តើ​មនោ​សញ្ចេតនា និង ស្នេហា​ ខុស​គ្នា​ត្រង់​ណា? សាច់​រឿង​នោះ​ល្អ​មើល​ ហើយ​មាន​ចំណោទ​បញ្ហា​ទៀត ធ្វើ​ឲ្យ​អ្នក​តាម​ដាន​ សឹង​មិន​ហ៊ាន​ព្រិច​ភ្នែក ។ គ្រាន់​តែ​ឮ​ពី​ចំណោទ​នេះ​ភ្លាម​ ហាក់​មាន​អារម្មណ៍​ម្យ៉ាង​ប្រាប់​ថា ពាក្យ​ទាំង​ពីរ​នេះ​មាន​ន័យ​ខុស​គ្នា តែ​ពិបាក​រក​​អ្វី​មក​ជា​សំអាង​ណាស់​ ថា​វា​ខុស​គ្នា​យ៉ាង​ម៉េច!​​ ខ្ញុំ​ស្ទុះ​​ទៅ​មើល​វចនា​នុក្រម​ភាសា​ខ្មែរ​ភ្លាម​ដែរ​ ដើម្បី​រក​មើល​ពន្យល់​ពាក្យ តែ​ហាក់​នៅ​ស្រពិច​ស្រពិល ។ តោះ​យើង​នាំ​គ្នា​មើល​ការ​ពន្យល់​ពាក្យ​សិន​​ទៅ មុន​ហ្នឹង​អាន​សាច់​រឿង​សង្ខេប (ដាក់​ជូន​អាន​ពេល​ក្រោយ​ព្រោះ​កំពុង​សង្ខេប​) ។

មនោ​សញ្ចេតនា : សេចក្តី​រិះ​គិត​ក្នុង​ចិត្ត; ចំណុច​របស់​ចិត្ត; ការ​ទទួល​ដឹង​នូវ​អារម្មណ៍ ដែល​មក​ប៉ះ​ចិត្ត; អធ្យាស្រ័យ​ប្រកប​ដោយ​ករុណា;….

ស្នេហា​ (ស្នែហា) ន. ឬ គុ. (សំ. ស្នេហ; បា.​ សិនេហ ឬជា​ ស្នេហ ដូច​ សំ. ដែរ) សេចក្តី​ស្រឡាញ់​ស្និទ្ធ, សេចក្តី​ស្រឡាញ់​ជាប់​ចិត្ត ស្អិត​ដូច​ជ័រ : ដោយ​ស្នេហា, មាន​ស្នេហា, ព្រោះ​ស្នេហា, ពេញ​ស្នេហា

ព. ពុ. ថា : ស្នេហា​សុទ្ធ​តែ​កើត​មាន​ឯងៗ ព្រោះ​ជា​ស្វ័យប្រវត្តិ​ឥត​​ចាំ​បាច់​រៀន​ទេ សត្វ​លោក​រមែង​​ចេះ​ឯង​តាម​ធម្មតា​ស្រេច​ស្រាប់​ពី​កំណើត​ព្រោះ​សាធារណសត្វ​មាន​អវិជ្ជា, តណ្ហា, កម្ម​​ជា​ដើម​ជា​ប្រភព សូម្បី​សុខុម​សត្វ​តូច​តាច​ក៏មាន​ស្នេហា​ដែរ ដោយ​ឥត​បាច់​រៀន​ពី​គ្រូ​ណា​ឡើយ

(ម. ព. ស្នេហ៍ ១ កិ. និង ស្នេហ៍ ២. ន. ទៀត​ផង) ។ ​(ច្រើន​ប្រើ​ក្នុង​ពាក្យ​): ហៃ​មាស​ស្នេហា ក្រែង​បាន​ផ្តាំ​ថា ​ឲ្យ​ខ្ញុំ​ចូល​មក​ ពុំ​មែនទេឬ កែវ​ថ្លៃ​ពន្លក ខ្ញុំ​បាន​ជា​មក​ ហើយ​ឲ្យ​ទៅ​ណា ? . . . ប្រលោម​លោ​ក​ស្នេហា (មើល​​ក្នុ​ង​ពាក្យ​ ប្រលោម​លោក​) ។ល។

ព. ពុ.    ពាក្យ​សម្រាប់​ប្រើ​ខាង​ព្រះ​ពុទ្ធ​សាសនា
ម. ព.    មើល​ពាក្យ
គុ.         គុណសព្ទ
ន.         នាមសព្ទ
កិ.         កិរិយាសព្ទ
បា.       បាលី
សំ.       សំស្ក្រឹត