Archive for the ‘[V]-photo (Gallery)’ Category

today’ shot “Product of Cambodia”

Friday, January 29th, 2010

ckvirya.com-January 2010

Happy New Year – 2010…!

Sunday, December 27th, 2009

“ប្រើ​ឲ្យ​អស់​ថ្លៃ… & my desk”

Saturday, December 19th, 2009

my-broken-tea-cup my-new-tea-cup

“my beloved tea-cup” ប្រើ​ជាង​ពីរ​ឆ្នាំ​ហើយ ព្រោះ​តែ​មិន​ប្រយ័ត្ន​ពេលកំពុង​លាង ខ្ញុំ​ធ្វើ​ឲ្យ​វា​ដាច់​ដៃ​បណ្តោយ…តែ​មិនដាច់​ចិត្ត​ចោលទេ កាល​ហ្នឹង​ទិញម៉ាឈុតមក​​មាន​បួន (តួ​ឯក​ក្នុង​រឿង Winnie the Pooh) ស្រឡាញ់​អាមួយ​ហ្នឹង​ជាងគេ (Tigger) ឥឡូវ​វា​បាន​ក្លាយ​ជា​កំប៉ុង​ដាក់​ប៊ិច​លើ​តុធ្វើ​ការងារ​ខ្ញុំ​ទៅ​ហើយ…. ហើយ​ក៏​បាន​យក​មួយទៀតមក​ប្រើ លើក​នេះ​យករូប​តួឯក​មក​ប្រើតែម្តង ….

កែវតែ​ថ្មី​របស់​ខ្ញុំ​ … ផឹក​កាហ្វេ​មិន​បាន​ទេ មិនដឹងម៉េច​ផឹក​ហើយ​ញាប់ញ័រ​ដើមទ្រូង ចឹងទៅមាន​តែទឹក​តែហ្នឹង​ឯង កែវ​រាង​ធំបន្តិច​ពេល​យក​មកដំបូង​អ្នក​ណា​ក៏​ស្រែកដែរ គេ​ថា​ផឹកតាម​មាឌ បើ​តាម​ស្មាន​បរិមាណ​ទឹក​ផ្ទុក​ប្រហែល​កន្លះ​លីត្រ ហេហេហេ ….

my-messy-desk

បំណាច់​ហ្នឹងនិយាយ​ដល់​កន្លែងធ្វើ​ការ ថតរូប​តុ​ធ្វើ​ការ​ដ៏សែន​រញ៉េរញ៉ៃ​របស់​ខ្ញុំមួយ​ទុក​អានុស្សាវរីយ៍ ក្រែង​ថ្ងៃ​ក្រោយ​បាន​មាន​បន្ទប់​ផ្ទាល់ខ្លួន​ទៅ​ ទុក​គ្រាន់​រំលឹក​បន្ទប់​រួម (តុ​ខ្ញុំ​អស្ចារ្យ​ជាងគេ រឿង​ពង្រាយ) ហេហេហេ ថ្ងៃ​ខ្លះ​រក​ឯក​សារ​អីមួយ​មិន​ឃើញ​ កាយ​សឹង​តែ​រលើង​អស់​ហើយ ហើយ​សភាព​មិន​បាច់​មើលទេសំបុក​ជ្រូក​ជា​គ្នា … នៅ​តែ​ថ្ងៃចៅហ្វាយ​ហៅទៅ​កសាងទេ…(សង្ស័យ​តែអត់​ព្រោះ​តុគាត់ជាងហ្នឹងទៀត ហាហាហាហា ការងារច្រើន ឯកសារច្រើនចឹង​ហើយ រក​ស្អាត​ទៅ​មិនរួ​ច រៀប​ហើយ​បាន​ម៉ាភ្លែត ពេល​ប្រមូល​ឥវ៉ាន់ទៅ​ផ្ទះ សភាពតុ​ដូច​គ្នា​ចឹង មើលមិន​យល់ មិនដឹងអ្នក​ធ្វើ​ការ​កន្លែង​ផ្សេងទៀត​ចឹងដែរ​អត់?)

today’ shot “somewhere in BKK”

Friday, December 18th, 2009

central-worldCentral World Bangkok (click to see bigger pic.)

my-favorite-fastfood-inbkk

My favorite lunch in Bangkok…

ស្រមោល​អនុស្សារយ៍,,,

Saturday, December 12th, 2009

footprints

250 ml – can (JP & KR) & bottle (TH)

Thursday, December 10th, 2009

pepsi-thai-bottlePepsi 250 ml bottle is hardly found in Cambodia market, but there are plenty of it in Thailand…

korean-cannot only coke, but most of soft-drink, in Japan as well as Korea, caned in 250 ml slimer-can design.

korean-reatau. signs

Friday, October 16th, 2009

korean-sign

shots of “ផ្លែ​ថ្កូវ”

Friday, October 2nd, 2009

tkauv1

ផ្លែ​ថ្កូវ “ខ្ចី”

tkauv2

ផ្លែ​ថ្កូវ “ទុំ”

  • ថ្កូវ​- ឈ្មោះ​ឈើ​មួយ​ប្រភេទ ផ្លែ​ទុំ​មាន​រស​ជូរ​បន្តិច​ៗ អាច​បរិភោគ​ជា​អាហារ​បាន ។ (វចនា​នុក្រម​ខ្មែរ)

My Team Work at Siem Reap Meeting – Sep 2009

Friday, October 2nd, 2009

HAPUA-WG3-9thMeeting-SiemReap-Sep-2009-1

visit Angkor Wat before getting start our work! September 26, 2009

HAPUA-WG3-9thMeeting-SiemReap-Sep-2009-2

younger group @night – pub street – Siem Reap downtown, September 26, 2009

Typhoon Ketsana @ Siem Reap – Cambodia

Friday, October 2nd, 2009

អាន​បន្ថែម​ពីមហន្តរាយ​កេតសនា​នៅ​ក្នុង​កោះសន្តិភាព

siem-reap-flood-1

September 30, 2009 @ Vong Tauch – Angkor Complex

siem-reap-flood-2

October 1, 2009 – Siem Reap River

siem-reap-flood-3

October 1, 2009 – flooding road along Siem Reap River

siem-reap-flood-5

October 1, 2009 – flooding road along Siem Reap River

siem-reap-flood-4

October 1, 2009 – Some part of Siem Reap downtown

siem-reap-flood-6

October 1, 2009 – Some part of Siem Reap downtown

a shot of Angkor Wat at night

Sunday, September 27th, 2009

angkor-at-nightAngkor Wat 26/09/09

អនុមោទនា​បុណ្យ​កាន់​បិណ្ឌ​បង​ប្អូន!៚

Sunday, September 13th, 2009

មក​ដល់​បិណ្ឌទី ៩ ទី ១០​ហើយ​ខ្ញុំ​ទើប​មានឱកាស​បាន​ទៅ​វត្ត​នឹងគេ ហើយ​ក៏បាន​តាំង​ចិត្ត​យក​បុណ្យ​មក​ចែក​ជូន​បង​ប្អូន​អ្នក​ប្លក់ទាំង​អស់​ ស្មើ​គ្នា! ឆ្នាំ​នេះ​ប្រហែល​ចាំ​ដល់​ថ្ងៃ​ភ្ជុំ​ហើយ​ បាន​មានឱកាស​ទៅ​វត្ត​ម្តង​ទៀត ថា​មក​ពី​រវល់​ក៏មិន​ត្រូវ តែ​ថាមិ​នពី​មិន​ឆ្លៀត​ច្រើន​ជាង ហេហេហេ ។

កាល​ពីរ​ថ្ងៃ​សៅរ៍​ទី ១២ កញ្ញា ​វត្ត​ទីមួយ​សម្រាប់​​ការកាន់​បិណ្ឌ​ឆ្នាំ​នេះ​គឺ​វត្ត​ទួល​ទំពូង ជើង​វត្ត​ហ្នឹង​ស្រាប់​ ទំនាក់ទំនង​ជិត​ស្និទជាមួយ​វត្ត​ហ្នឹង​ជា​ច្រើន តាំង​ពីកើត​មក​ម៉្លេះ ទៅ​តែពីរ​នាក់​ម៉ាក់ទេ ហើយ​តែមួយ​ភ្លែត​ព្រោះ​ មាន​ការងារ​ត្រូវ​ធ្វើ​ច្រើន ។

ttp-wat

វត្ត​មនីរតនា​រាម ហៅ​វត្ត​ទួលទំពូង (១២​ កញ្ញា ២០០៩)

ttp-wat2

ម៉ាក់​ចូល​ទៅ​​រាប់​បាត្រ – វត្ត​ទួលទំពូង (១២​ កញ្ញា ២០០៩)

—————————————————————————————-

ព្រឹក​មិញ​ថ្ងៃ​អាទិត្យ​ ១៣​ កញ្ញា ទៅ​វត្ត​ប្រាសាទ ឃុំកំពង់​កន្តួត​ ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល​ មាន​ចម្ងាយ​ប្រហែល ២០ គីឡូ ពី​ភ្នំពេញ ជា​ស្រុក​កំណើត​កុង ។ បង​ប្អូន​គ្រួសារ​ញាតិមិត្ត​ទៅ​ប្រហែល ៣០ នាក់ … ហេហេហេ ច្រើន​គួរសម ។

w.prasart1

សំណង់​ព្រះ​វិហារ​ថ្មី វត្ត​ប្រាសាទ (១៣ កញ្ញា ២០០៩)

w.prasartរៀប​ចំ​ចង្ហាន់​ប្រគេន​លោក (ម្ហូប​ប្រចាំ បាញ់​ហយ) ហេហេហេ មិន​ដែល​ដូរ​សោះ​ឡើយ ! ពេល​តវ៉ា គាត់​ថាមួយ​ឆ្នាំ​ម្តង ពីរ​ មាន​ដដែល ។

w.prasart2

បន្ទាប់​ពី​ប្រគេន​ចង្ហាន់​ត្រង់​ហើយ ក៏មាន​បង្សុកូល និង​ចែក​ទាន​ខ្លះ​ដល់​ក្មេង​វត្ត​ និង​ចាស់​ដែលមក​ជួយ​ការងារវត្ត​ពេល​កាន់​បិណ្ឌ​ និង​ភ្ជុំបិណ្ឌ​ ។


អនុមោទនាបុណ្យ…បង​ប្អូន!៚

លេខ​ស្អាត…

Tuesday, September 8th, 2009

leksaart

ថ្ងៃ​ ០៩ ខែ ០៩ ឆ្នាំ ២០០៩ ម៉ោង ០៩ ០៩ នាទី និង ០៩ វិនាទី !

today’ shot “advertising”

Saturday, August 22nd, 2009

new-ads

Protected: today’s quiz “Where Am I?”

Monday, August 3rd, 2009

This post is password protected. To view it please enter your password below: