សេចក្តីជូនដំណឹង ដំណឹងជូនសេចក្តី! វីហ្វូតូ ចាប់ពីពេលនេះតទៅសូមខ្ទាស់គន្លឹះទ្វារ! រាល់ មតិយោបល់ទាំងអស់ នឹងមិនបញ្ចេញឲ្យឃើញភ្លាមៗទេ គឺត្រូវរង់ចាំការសម្រេចអនុម័តពីម្ចាស់ផ្ទះជាមុនសិន ។
មូលហេតុបណ្តាលមកពីមាន សុនខ (ឆ ជើង ក ដាក់ស្រះ អែ) មានផ្ទុករោគឆ្កួតចេញរាតត្បាត … ការធ្វើបែបនេះគឺដើម្បីសុវត្ថិភាព និងជាសិទ្ធិរបស់ម្ចាស់ផ្ទះ ។
សង្ឃឹមថាមិត្រភ័ក្ត ថ្មី ចាស់ ឬ ភ្ញៀវ ដែលមកលេងផ្ទះខ្ញុំទាំងឡាយយោគយល់ និង អធ្យាស្រ័យ ដែលត្រូវចុចកណ្តឹងរង់ចាំម្ចាស់ផ្ទះបើកទ្វារ … ខ្ញុំនឹងព្យាយាមមកបើកទ្វារ ស្វាគមន៍វត្តមានរបស់បងប្អូនឲ្យរហ័សបំផុតតាមដែលអាចធ្វើបាន ។
តែសម្រាប់ភ្ញៀវជូរ ភ្ញៀវចត់ ឬ ផ្អូម បើមិនពេញហឫទ័យ ឬ វាទើសចិត្តខ្លាំងណាស់ មិនបាច់ចូលមកជាន់បរិវេណនេះទេ គ្មានអ្នកណាគេទៅអញ្ចើញអស់លោកអស់អ្នកឲ្យមកឡើយ! “អវត្តមានរបស់អស់លោកអស់អ្នកគឺជាសេចក្តីសុខរបស់ខ្ញុំដែលជាម្ចាស់ផ្ទះ!”
សូមប្រកូកប្រកាសប្រាប់មិត្តភក្តិបងប្អូន Blog ផង! សូមប្រុងប្រយ័ត្នខ្លួន ព្រោះឃើញថាក្រុមសុនខឆ្កួតកំពុងចេញដើររាតត្បាត! បើមិនចង់កើតរោគឈឺក្បាលព្រោះពួកនេះទេ មើលទ្វារផ្ទះទ្វារសម្បែងឲ្យបានល្អ ឬ មិនអញ្ចឹងទេត្រូវធ្វើចិត្តឲ្យធ្ងន់បន្តិចទើបបាន។
ការរាតត្បាតម្តងនេះមកក្នុងទម្រង់ប្លែក បែបបៀមឈាមព្រួសដាក់គេ ព្រោះគេប្រើឈ្មោះរបស់ Blogger មួយចំនួន ដែលគេឯងក្នុងពិភព Blog ស្គាល់ តែវាខុសទាស់ត្រង់ Email និង Link មិនត្រូវគ្នា! ហើយខ្ញុំគិតថា Blogger ត្រឹមត្រូវល្អជា ឬមនុស្សមានខួរក្នុងក្បាលសម្រាប់គិត គេមិនលាក់អត្តសញ្ញាណ (ដូចឆ្កែកន្ទុយខ្វៀន) អញ្ចឹងនោះទេ! មានតែពួកដែលមានខួរនៅនឹងក្បាលជង្គង់សម្រាប់គិត ទេដែលធ្វើទៅរួចនោះ ។
តាមស្មានជំងឺប្រភេទនេះ ទាល់តែបានគេជេរប្រទិចផ្តាសារទើបដកដង្ហើមរួច ។ បើពិតជាអញ្ចឹងមែនខ្ញុំសុំប្រាប់ទៅវិញថាមកខុសកន្លែងហើយ ព្រោះខ្ញុំមិនទុកឱកាសឲ្យពួកវានៅមានជីវិតដកដង្ហើមបានយូរទេ ទុកឲ្យពួកវាត្រដរខ្យល់ ងាប់ ព្រោះមិនបានគេជេរទៅល្អហើយ ងាប់ឲ្យអស់កាន់តែឆាប់កាន់តែល្អ!
វីហ្វូតូ! ៚