V’Memo
VM’FaceBook
ប្រតិទិនខ្មែរ
តំណផ្សេងៗ
Khmer Unicode 2.0.1
វចនានុក្រម
Popular Posts
- Khmer Unicode - (KhmerOS) 2.0.1
- The Great Pretender
- คนไทย - Thai People
- ព្រោះពាក្យថាស្រឡាញ់គឺជាហេតុផលនៃការស្រឡាញ់
- Phnom Penh- 2010 Exhibition of Thailand’s Product
- Call មកបង ពេលគេបោះបង់អូន
- យូរប៉ុណ្ណាទៀតទើបអាចភ្លេចអូន? – ព្រាប សុវត្ថិ
- មិនហ៊ានប្រាប់ផ្ទាល់មាត់ - ឆន សុវណ្ណរាជ
- 爱恨难 (difficult-love-hate) - เรื่องบนเตียง (on the bed)
- ស្នេហ៍ចប់ស្របពេលស្រឡាញ់ - ឆន សុវណ្ណរាជ (RHM 393)
Blogroll
- bkhmer
- C*H*A*N*R*O*E*U*N
- Development Blog
- Documentation
- Fidele
- Gr3nspot
- Khmer iT
- Khmerforum
- kk@111
- M|O|N|G|K|O|L
- Plugins
- Sim senkh
- Sith
- Skhmer
- Sophak
- Suggest Ideas
- Support Forum
- Themes
- WordPress Planet
- xVanna
- កុដុម្ពី
- កូនជ្រូក៧ពណ៌
- កេសី
- កំណត់ហេតុបណ្ឌិត
- កំណត់ហេតុសុភ័ក្ត្រ
- គ្រូសូត្រឆ្វេង
- ច័ន្ទរឿន
- ឆដា
- ដងស្ទឹងពណ៌ស្វាយ – វឌ្ឍនា
- ដួងចន្ទ
- ណារដ្ឋ
- តារ៉ាវុធ
- ទំព័ររបស់វណ្ណ
- បងសុខគី
- យល់ចិត្ត
- រចនា
- រជ្ជនី
- រ៉ាម៉ាណា
- សម្រាប់ខ្មែរ
- សុទ្ធិពង្ស
- សុភា
- សុភ័ណ
- សុវុឌ្ឍី
- ហេង ពិសិដ្ឋ
- អគ្គលីបុត្រ
- អាចម៍ផ្កាយ
- អាណាចក្រ RAsmey
- អ៊ុំ សុទ្ធា
Category Archives: [V]-writing
ស្រឡាញ់៣បែប…
អានអត្ថបទមួយ Online គេសរសេរទាក់ទងរឿងស្រឡាញ់ យកមកគិតលេងៗឃើញថាត្រូវ … ការសរសេររបស់ខ្ញុំប្រហែលជាមិនគ្រប់ដូចអត្ថបទដើមទេ តែធានាបានគោលគំនិត … ការស្រឡាញ់មានបីបែប … 1-ស្រឡាញ់ចេញពីមាត់ (ពោលឲ្យផុតតែពីមាត់ ចិត្តពិតមិនដឹងមិនយល់ស្រឡាញ់នឹងម៉េចទេ) ។ 2-ស្រឡាញ់ចេញពីខួរក្បាល (ប្រើហេតុផលដើម្បីស្រឡាញ់ ស្រឡាញ់ដើម្បីផលប្រយោជន៍ ស្រឡាញ់ព្រោះសមហេតុផលនឹងស្រឡាញ់ ស្រឡាញ់ព្រោះគួរត្រូវតែស្រឡាញ់ សមនឹងស្រឡាញ់) ។ 3- ស្រឡាញ់ចេញពីបេះដូង (អ្នកធ្លាប់មានស្នេហាពិតជាដឹង ពេលវាពើតៗ គ្មានហេតុផល តែកើតចេញពីចិត្ត, មានការនឹករលឹកលាយលំ មានការហួងហែង មានការព្រួយបារម្ភ មានការយកចិត្តទុកដាក់ ចង់នៅក្បែរ ចង់មើលថែរ ចង់យកអាសារ ចង់ថ្នាក់ថ្នម ចង់ឲ្យមានសេចក្តីសុខ និងចង់រួមជីវិតជាំមួយ ចំណង់ទាំងនេះកើតមកដោយគ្មានហេតុផល ព្រោះចេញពីបេះដូង អត់ចេះគិត … Continue reading
hate to miss u…
why do i have to miss u? Why do i have to suffer from missing feeling? I really hate myself whenever i miss you like crazy, almost every night before i can close my eyes. Yeah, i never want to … Continue reading
Posted in [V]-'s expression, [V]-action, [V]-writing
Leave a comment
ព្រោះពាក្យថាស្រឡាញ់គឺជាហេតុផលនៃការស្រឡាញ់
អត្ថបទសរសេរលេង មិនបានព្រៀងទុក មិនបានអានឡើងវិញ មិនបានកែអក្ខរាវិរុទ្ធ … កំហុសឆ្គងពាក្យពេចន៍ ឬអត្ថន័យអាចកើតមានច្រើនរាប់មិនអស់ - អានហើយអាចមិនយល់ ឬ ខាតពេលវេលា! ស្រឡាញ់មនុស្សម្នាក់ពិតជាពិបាកណាស់ ហើយបើស្រឡាញ់មនុស្សម្នាក់ដែលគេមិនដឹងរវល់ពីយើងវារឹតតែពិបាកជាងហ្នឹងទៅទៀត តែទោះជាយ៉ាងនេះក្តីវានៅគ្រាន់បើជាការដែលយើងទៅស្រឡាញ់មនុស្សម្នាក់ដែរស្អប់យើងដែរ ។ ថាមិនស្រឡាញ់តបវិញក៏ហីទៅចុះ ថាមិនរវីរវល់ ឬមិនយកភ្នែកមើលក៏មិនអីដែរ ធ្វើម៉េចជាកម្មរបស់អ្នកដែលទៅស្រឡាញ់គេតែម្ខាង តែបន្ថែមពីលើនោះទៀតគឺទៅស្រឡាញ់ប៉ះចំមនុស្សម្នាក់ដែលស្អប់ ឬតាំងខ្លួនជាសត្រូវខ្លួនទៅវិញ ។
Posted in [V]-idea, [V]-this & That, [V]-writing
8 Comments
[good memory]
- PrivatE – អតីតកាលត្រូវបានគេចាត់ទុកថាជាមេរៀនសម្រាប់ការអនុវត្តរបស់បច្ចុប្បន្នកាល និងជាប្រើទុកជាការគ្រោងប៉ាន់របស់អនាគតកាល ។ ការចងចាំសម្រាប់ខ្ញុំបែងជាពីរប្រភេទធំៗ ទីមួយគឺចាំរឿងអតីកាលដែលល្អ និងទីពីរគឺរឿងមិនល្អ ។ រឿងមិនល្អ មែនទែនទៅ មិនបានចង់ចងចាំវាទេ ចង់តែឲ្យវារលប់ទៅឲ្យបាត់ទៅ គ្រាន់តែតែយល់ ស្គាល់ទុកជាមេរៀនទៅសម្រាប់ជីវិតទៅវាបានហើយ មិនចាំបាច់ចាំឲ្យមានការចងចាំលម្អិតអំពីវាទេ ។ ត្បិតតែរឿយៗ គិតអញ្ចឹងមែន តែមែនទែនទៅ រឿងមួយចំនួនធំ នៅក្នុងការចងចាំរបស់ខ្ញុំទាំងល្អ និងទាំងមិនល្អ វាមិនបានបាត់ទៅណាឡើយ ។ ការចង់ចាំល្អៗ ឬ អតីតកាលល្អៗវិញ ខ្ញុំតែងចង់ចងចាំវាទុកឲ្យបានយូរៗ មិនចង់ឲ្យវារលត់បានពីការចងចាំរបស់ខ្ញុំឡើយ ចង់ចាំវាទុករហូតដល់ថ្ងៃចុងក្រោយនេះជីវិត ។ មានវិធីជាច្រើន ដែលខ្ញុំ ឬមនុស្សជាច្រើនផ្សេងទៀតបានធ្វើ ដើម្បីរក្សាទុកការចងចាំល្អៗរបស់ខ្លួន មានដូចជាការសរសេរកំណត់ហេតុ ការថតរូបថត ការថតវីដេអូ … Continue reading
Posted in [V]-'s expression, [V]-writing
Comments Off
បរិយាយឆ្នាំថ្មី…ពី ckvirya.com(net)
សួស្តីបងប្អូនមិត្តភ័ក្តអ្នក Blog ទាំងឡាយ! មួយឆ្នាំបានកន្លងផុតទៅហើយ អាយុកាលការបង្កើត Blog របស់ខ្ញុំវាក៏កើនឡើងមួយឆ្នាំថែមទៀតដែរ ថ្ងៃនេះសុំធ្វើការចាប់អារម្មណ៍ ឬរំលឹកអានុស្សារីយ៍ Blog បន្តិច ។ ខ្ញុំបង្កើត Blog ដំបូងក្នុងខ្ទង់ឆ្នាំ ២០០៦ ចន្លោះខែ មីនា មេសានេះឯង ។ តែកាលនោះមិនមែនប្រើ Hosting ឬ Domain Name ខ្លួនឯងទេ គឺនៅក្រោមដំបូល Blogsome ដែលគេយកបច្ចេកវិទ្យារបស់ WordPress មកប្រើដែរ ។ រហូតមកដល់ពេលនេះ Blog ចាស់របស់ខ្ញុំនោះ នៅអាចចូលបាននៅឡើយ តែខ្ញុំដាក់ត្រឹម Link មក Address … Continue reading
Posted in [V]-'s expression, [V]-writing
2 Comments
រឿងខ្លី! «អហោសិកម្ម»
តួអង្គក្នុងអត្ថបទបានកើតឡើងពីការប្រឌិតទាំងស្រុង មិនមែនជារឿងពិតកើតមានឡើងឡើយ ដូច្នេះបើបានអានហើយ មានរឿងស្រដៀង ឬប្រហែល សូមមេត្តាខន្តីអភ័យទោស ហើយសូមកុំរើសយកទៅដាក់ខ្លួន នាំមិនសប្បាយចិត្តឥតអំពើ (ខ្ញុំសុំប្រើសិទ្ធិក្នុងការបញ្ចេញមតិ ឬយោបល់ ដែលមិនមានប៉ះពាល់ដល់សិទ្ធិអ្នកដទៃ!) ជាភាគ(បញ្ចប់)! រឿងខ្លី ក្រោមចំណងជើងថា រឿងខ្លី «ខ្ញុំចាញ់បោកគេ?» សុំមិនសង្ខេបសាច់រឿងមុនទេ (បើចង់តភាគទៅអានភាគចាស់សិនចុះ) អហោសិកម្ម អៈ– បា. ( ន. ) កម្មដែលគ្រាន់តែមានហើយចេញឲ្យផលមិនកើត គឺកម្មដែលរលុបរលាយសោះសូន្យទទេទៅ ព្រោះកម្មឯទៀតណាមួយចេញឲ្យផលបំបិទផ្លូវផ្តាច់មុខ, កម្មដែលអស់កម្លាំងឬអស់អំណាចឲ្យផលពុំកើត… ។ ព. ប្រ. ដំណើរអស់កម្មពៀរនឹងគ្នាឬអស់សេចក្ដីស្រឡាញ់រាប់រកគ្នាត្រឹមប៉ុណ្ណោះ លែងមានតទៅទៀត : គេហើយនិងខ្ញុំជាអហោសិកម្មទៅហើយ; សូមឲ្យជាអហោសិកម្មត្រឹមណឹងទៅចុះ ! អ្វីៗវាមិនខុសឆ្ងាយពីការគិតរបស់ខ្ញុំឡើយ! បន្ទាប់ពីគេបានដឹងរឿងរ៉ាវទាក់ទងការគិតរបស់ខ្ញុំរឿងលុយកាក់ ថាខ្ញុំគិតយ៉ាងណានោះហើយ … Continue reading
Posted in [V]-'s expression, [V]-action, [V]-entertain, [V]-writing
Leave a comment
រឿងខ្លី «ខ្ញុំចាញ់បោកគេ?»
តួអង្គក្នុងអត្ថបទបានកើតឡើងពីការប្រឌិតទាំងស្រុង មិនមែនជារឿងពិតកើតមានឡើងឡើយ ដូច្នេះបើបានអានហើយ មានរឿងស្រដៀង ឬប្រហែល សូមមេត្តាខន្តីអភ័យទោស ហើយសូមកុំរើសយកទៅដាក់ខ្លួន នាំមិនសប្បាយចិត្តឥតអំពើរ (ខ្ញុំសុំប្រើសិទ្ធិក្នុងការបញ្ចេញមតិ ឬយោបល់ ដែលមិនមានប៉ះពាល់ដល់សិទ្ធិអ្នកដទៃ!) កាលពីច្រើនឆ្នាំមុន… មកដល់ពេលនេះអ្វីៗវាដូចបង្ហាញឲ្យខ្ញុំឃើញកាន់តែច្បាស់ អ្វីដែលខ្ញុំគេចវេសមិនគិត វាបានកំពុងបង្ហាញខ្លួនឲ្យច្បាស់បន្តិចម្តងៗ ថាការពិតវាគឺជាអ្វីដែលខ្ញុំគេចវេស ។ បានត្រឹមតែភាវនាថា ខ្ញុំមិនបានចាញ់បោកគេទេ …. ថ្ងៃមួយខ្ញុំនិងមិត្តដ៏ជិតស្និទ្ធម្នាក់មានរឿងខ្វែងគំនិតគ្នា យើងបានខំស្វែងរកដំណោះស្រាយបញ្ហាដែរ ហើយក៏បានមកដល់ផ្លូវបំបែកមួយ ជាដំណោះស្រាយល្អបំផុតសម្រាប់យើង គឺការបញ្ចប់មិត្តភាពដ៏ជិតស្និទ្ធ ។ មុននឹងឈានជើងដើរបែកផ្លូវគ្នា គេបានសំណូមពរខ្ញុំមួយរឿងតាមរយៈអ៊ីម៉ែល
Posted in [V]-'s expression, [V]-writing
Comments Off
Happy V’s Day 2010
updated February 14, 2010 ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់…ទោះវាវប្បធម៌លោកខាងលិចក៏ដោយចុះ បើយើងនាំយកតែចំណុចល្អៗមកទុក វាមិនខុសទេ… ឃើញថាឆ្នាំនេះ នៅ តាមសាលារៀន គ្រឹះស្ថានអប់រំនានា ខំប្រឹងណែនាំពីចំណុចល្អនៃ ថ្ងៃបុណ្យនៃក្តីស្រឡាញ់នេះ ដោយព្យាយាមកែប្រែពាក្យថា បុណ្យសង្សារ មកជាពាក្យថា បុណ្យនៃក្តីស្រឡាញ់វិញ ហើយបន្ថែមពីលើនោះទៀត មានការពន្យល់ណែនាំឲ្យយល់ថា មិនមែនជាតែសេចក្តីស្រឡាញ់ រវាងសង្សារ ឬប្តីប្រពន្ធនោះទេ តែវាជាក្តីស្រឡាញ់ទូទៅ ឲ្យតែពាក្យថាស្រឡាញ់គឺយើងអាចរំលឹក និងសម្តែងចេញបានទាំងអស់ ដែលនៅក្នុងនោះគេបានព្យាយាមសង្កត់លើក្តីស្រឡាញ់ ក្នុងរង្វង់គ្រួសារ ឪពុកម្តាយបងប្អូនជាចម្បង ។ . ច្នេះនៅក្នុងឱកាសបុណ្យនៃក្តីស្រឡាញ់នេះដែរ ខ្ញុំក៏សុំរំលឹកនឹកដល់ក្តីស្រឡាញ់ទាំងឡាយ ដែលខ្ញុំមាន មានចំពោះខ្ញុំ និងក្តីស្រឡាញ់ទាំងអស់ក្នុងលោកនេះ ។ ក្តីស្រឡាញ់ដែលខ្ញុំមាន ច្រើនលើសលុប មិនអាចប្រៀបធៀបនឹងក្តីស្រឡាញ់ណាទាំងអស់ គឺក្តីស្រឡាញ់ចំពោះម៉ាក់ … Continue reading
រឿងខ្លី “សំណព្វចិត្ត”
មិនមែន ជារឿងដែលខ្ញុំតែងដោយខ្លួនឯងទេ តែជារឿងដែលខ្ញុំបានអាន ជារឿងដែលនិពន្ធប្រើសិល្បវិធីតែងដែលខ្ញុំចូលចិត្ត គឺជារឿងខ្លី ហើយអ្នកនិពន្ធប្រើវិធីសាស្ត្រ ឬសិល្បវិធីមួយបែបក្នុងការនិពន្ធរឿងខ្លី ដែលឲ្យអ្នកអានជាប់ចិត្ត មិនងាយនឹងបំភ្លេចបាន (បើទោះជាលួចជេរអ្នកនិពន្ធបន្តិចក៏ដោយចុះ) ។ សិល្បវិធីដែលថានោះ ខ្ញុំនឹងបកស្រាយនៅខាងចុងសាច់រឿង ។ . សុំដំណាលរឿងបែបសង្ខេបៗ គឺរឿងដើមរបស់គេនោះខ្លីណាស់ទៅហើយ តែខ្ញុំមិនចង់ធ្វើការបកប្រែទេ គឺយកមកដំណាលបន្តចុះ ដោយព្យាយាមរក្សាសាច់រឿងឲ្យបានល្អបំផុតតាមដែលសមត្ថភាពអាចធ្វើ ទៅរួច ។ … .. . រឿងដំណាលថា ក ជានិសិ្សតនៃសាកលវិទ្យាល័យមួយនៅទីក្រុងធំ ។ ក ចេញមកពីគ្រួសារដែលមានវបត្តិផ្ទៃក្នុង គឺខ្វះភាពកក់ក្តៅ ព្រោះឪពុកម្តាយគេបានលែងលះគ្នា ហើយបានបោះបង់រូបគេឲ្យអណ្តែតត្រសែត តស៊ូនឹងជីវិតដើម្បីបានរៀនសូត្រ តែម្នាក់ឯង ។ .. .. ដូច្នេះលុយកាក់ … Continue reading
bye 2009 & hi 2010
ពេលវេលាពីមួយវិនាទីទៅមួយវិនាទី រឿងរ៉ាវជាច្រើនបានកើតឡើង លើមនុស្សយើងម្នាក់ៗផ្សេងៗគ្នា ហើយបើសរុបទៅជាមួយនាទី មួយម៉ោង មួយថ្ងី មួយអាទិត្យ មួយខែ និងមួយឆ្នាំ ខ្ញុំជឿថាគ្មានអ្នកណាម្នាក់ចាំអស់ទេ ថាមានរឿងអីខ្លះកើតឡើងចំពោះគេ ។ មានតែរឿងដែលសំខាន់ៗប៉ុណ្ណោះ ដែលវាដិតនៅជាប់ក្នុងការចងចាំរបស់យើង ។ ពិសេសជាងនេះទៅទៀត មនុស្សយើងគឺតែងតែទទួលបាននូវអ្វីដែលផ្ទុយពីការចង់បានរបស់ខ្លួន ដូចជារឿងដែលកើតឡើងមួយរយៈពេលពីមួយវិនាទីទៅមួយវិនាទីអញ្ចឹងដែរ មានរឿងខ្លះយើងប្រាថ្នាចង់ឲ្យភ្លេច តែវាត្រឡប់ទៅជាចាំមិនព្រមភ្លេច ហើយមានរឿងខ្លួនយើងចង់ចាំ (ជាពិសេសរឿងមើលមេរៀន ហេហេហេ) វាបែរជាភ្លេចងាយជាងស្អីទៅទៀត ។ ខ្លួនខ្ញុំក៏អញ្ចឹង រយៈពេល ៣៦៥ថ្ងៃកន្លងទៅថ្មីៗ ឬហៅជាភាសាមួយទៀតថា ឆ្នាំកន្លងទៅនេះ មានរឿងជាច្រើនកើតឡើងក្នុងជីវិត ដោយមិនបាច់រ៉ាយរ៉ាប់ទេគឺវាមានទាំងពីរប្រភេទហ្នឹងគឺ ល្អ នឹងអាក្រក់ ។ តែសរុបឲ្យខ្លីខ្ញុំថា មានរឿងល្អកើតឡើងច្រើនជាងរឿងអាក្រក់ ក្នុងនោះមានជាអាទិដូចជា បញ្ចប់ថ្នាក់បរិញ្ញាបត្រដែលខ្ញុំរៀនអស់ពេល ៦ឆ្នាំហើយដោយត្រដាបត្រដួស … Continue reading
Posted in [V]-idea, [V]-writing
4 Comments
ផ្លូវបួស
ធ្លាប់ឃើញក្រសួងសេដ្ឋកិច្ច ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនមួយរឿង ការសាងសង់រថភ្លើងអាកាសនៅភ្នំពេញ ហើយបើតាមចាំបានគម្រោងនេះ នឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៤ (មិនមែនផ្តើមប្រើប្រាស់ទេគឺផ្តើមសាងសង់) បច្ចុប្បន្នកាលប្រហែលគេកំពុងសិក្សាលម្អិត … សេវាជឹកជញ្ជូនសាធារណៈដូចជាពិបាកធ្វើបន្តិចនៅភ្នំពេញ កាលពីឡានក្រុងនោះបរាជ័យម្តងទៅហើយ… វាមានកត្តាច្រើនណាស់ តែក្នុងនោះខ្ញុំសង្កេតឃើញមួយ គឺ”ចិញ្ចើមផ្លូវ” ដែលជាចំណែកមួយជម្រុញឲ្យរឿងនេះអានឈានទៅមុខបាន ។ តាមបទពិសោធន៍កន្លងដែលធ្លាប់បានទៅឃើញស្រុកគេដែលធ្វើរឿងនេះបាន គឺទាមទារឲ្យមានចិញ្ចើមថ្នល់ដែលអាចឲ្យអ្នកដំណើរដើរបាន ព្រោះឡានក្រុងក្តី រទេះភ្លើងក្តី វាមិនអាចជូនអ្នកដំណើរគ្រប់គ្នាទៅដល់មុខផ្ទះគេទេ ភាគច្រើនត្រូវដើរបន្តពីចំណតឡាននោះទៅផ្ទះ ។ “ផ្ឡូវបួស” (និយមន័យ៖ ផ្លូវត្រូវបានគេកោចិញ្ចើមអស់ ដូចលោកសង្ឃង «ប្អូនជីដូនមួយខ្ញុំមិនដឹងជាទៅបានពាក្យពីណា តែត្រូវផន់វាមែន»… នៅភ្នំពេញឃើញថារឿងនេះដោះស្រាយពិបាកបន្តិចហើយរឿង”ផ្ឡូវបួស” ដូចកៀចកអញ្ចឹង បានមួយរយៈហើយក៏ត្រឡប់មកវិញ បើថាអ្នករកស៊ីដែលដាក់តាំងរបស់ពេញនោះទៅហើយ មុខផ្ទះឯកជនភាគច្រើនសង់សឹងមកដល់ផ្លូវ (ផ្ទះខ្ញុំជាដើម គ្រាន់តែថាផ្លូវតូចខាងក្នុងវាមិនសូវអី (ទុកចិញ្ចើមស្ទើរមួយម៉ែត្រ) ហើយប្លង់កម្មសិទ្ធកាត់ចែកមកអញ្ចឹង) ។ ឃើញមានផ្ទះខ្លះនៅផ្លូវធំៗ … Continue reading
Posted in [V]-idea, [V]-interested, [V]-share, [V]-writing
Leave a comment
ប្រលោមលោកខ្នាតខ្លី – “យប់នេះកាលពី២៧ឆ្នាំមុន”
ទោះមិនស្គាល់គាត់ក៏ខ្ញុំស្រឡាញ់គាត់ដែរ… វាដូចជាសភាវគតិរបស់មនុស្សយើងអញ្ចឹង…ទោះមិនស្គាល់ក៏ខ្ញុំគោរព គាត់ដែរ… គិតទៅមនុស្សយើងអញ្ចឹងមែនណ៎ មិនខុសព្រោះមិនបានធ្វើ មិនធ្វើគឺមិនខុស… ហើយគាត់រឹតតែគ្មានថ្ងៃធ្វើអ្វីខុសចំពោះខ្ញុំ ក៏ដូចអ្នកដទៃទៀតដែរ ព្រោះខ្ញុំមិនស្គាល់គាត់ ហើយគាត់ក៏គ្មានថ្ងៃស្គាល់ខ្ញុំ គឺយើងមិនស្គាល់គ្នា … ចុះម៉េចបានជាខ្ញុំនិយាយពីគាត់ ព្រោះគាត់ជាមនុស្សសំខាន់ក្នុងជីវិតខ្ញុំ គ្មានគាត់ក៏គ្មានខ្ញុំ តែនៅពេលខ្ញុំបើកភ្នែកមើលលោកនេះ រូបគាត់បានចាកចោលលោកនេះ៦ខែមុននោះបាត់ទៅហើយ… គាត់គឺ …
Posted in [V]-writing
Comments Off
ចិត្តពីរ…
មនុស្សពីរនាក់ចិត្តពីរវាជារឿងធម្មតា ហើយមនុស្សម្នាក់ចិត្តពីរក៏ធម្មតា បើវាស្ថិតនៅពេលវេលាពីរផ្សេងគ្នា ព្រោះចិត្តមនុស្សយើងប្រែប្រួលតាមពេលវេលា តែអ្វីដែលពិបាកសម្រាប់មនុស្សម្នាក់ចិត្តពីរក្នុងពេលតែមួយឯណេះទេ ។ បើស្រឡាញ់របស់ពីរក្នុងពេលតែមួយគេហៅថាសាវា ឬលោភ តែបើមានចិត្តពីរផ្ទុយគ្នាក្នុងការសម្រេចចិត្តថាធ្វើអ្វីមួយនោះបានហៅថាមហាពិបាក ។ នឹកឃើញដល់បទចម្រៀងម៉េង កែវពេជ្ជតាមួយបទ ចំណងជើងថា “បើអូនស្នេហ៍បង” មានវគ្គមួយច្រៀងថា ចិត្តមួយហាមឃាត់ ចិត្តមួយតវ៉ា មានទោសប៉ុណ្ណា បើខ្ញុំស្នេហ៍បង … ជម្រើសចុងក្រោយប្រសើរបំផុតសម្រាប់ខ្ញុំមានតែបណ្តោយឲ្យពេលវេលាជាអ្នកដោះស្រាយទៅចុះ បើចិត្តណាមួយវាខ្លាំងជាង វាច្បាស់ជាឈ្នះមិនខាន… សម្រាប់ពេលបច្ចុប្បន្នគឺទ្រាំតាមកម្មនៃមនុស្សចិត្តពីរទៅ… ហេហេហេ (សើចចំអកព្រហ្មលិខិតមួយសិន ពិបាកពេកសើចមួយឲ្យធូរពោះ) ស្តាប់បទចម្រៀងលម្ហែមួយបទ… [Audio clip: view full post to listen] «បើអូនស្នេហ៍បង» ម៉េង កែវពេជ្ជតា ផ្កាដុះលើថ្ម ផ្កាអ្នកក្រក្រី … Continue reading
Posted in [V]-entertain, [V]-idea, [V]-writing
4 Comments
today’ shots “Apsara – Angkor #1″
[Audio clip: view full post to listen] អប្សរាសក់ខ្មៅ – សុង សេងហ៊ន
Posted in [V]-photo (Gallery), [V]-writing
2 Comments
Fake Fact!
ការពិតក្លែងក្លាយ… ខ្ញុំធ្លាប់មើលកុនមួយរឿង ចំណងជើងថា “Memory” អ្នកនិពន្ធបានលើកឃ្លាប្រយោគចុងក្រោយរឿងថា “មានអ្នកចិត្តសាស្ត្រម្នាក់បានលើកឡើងថា ការពិត មានពីរប្រភេទ ប្រភេទទីមួយជាការពិត ពិតប្រាកដ ចំណែកការពិតមួយទៀតជាការពិតក្លែងក្លាយ” សួរថាបើវាកន្លែងក្លាយ ហេតុអ្វីបានជាយើងហៅវាថាជាការពិត? ដែលហៅថា ការពិត ព្រោះវាជាការពិតសម្រាប់បុគ្គលរូបណា ដែលទទួលស្គាល់ថាវាជាការពិត ។ ការពិតក្លែងក្លាយនេះ ជាការពិតដែលគួរឲ្យខ្លាចបំផុត និងមានគុណវិបត្តិមហិមា។ បើវាក្លែងក្លាយ ហេតុអ្វីគេទទួលយកវា? ចម្លើយងាយហើយខ្លី ពីព្រោះវាធ្វើឲ្យគេមានសេចក្តីសុខបាន “ដោយមិនខ្វល់ពីផលប៉ះពាល់ផ្ទាល់ និងជុំវិញ” ។
Posted in [V]-idea, [V]-interested, [V]-writing
1 Comment





