“សុំទោសម៉ាក់” …ដែលខ្ញុំធ្វើឲ្យជេម៉ាក់ដោយគាត់មិនបានដឹងខ្លួនសោះ!
ចង់និយាយថារឿងការយកម៉ែមកពាក់ព័ន្ធជាមួយរឿងដែលគាត់មិនបានដឹង ពិតជាមិនគួរឲ្យកើតសោះឡើយ តែធ្វើម៉េចបើវាកើតឡើងទៅហើយ… មានតែ “សុំទោស”គាត់ហ្នឹងឯង ។
ម៉ែខ្ញុំមិនបានមកពាក់ព័ន្ធអីជាមួយយើងទេ ចាំបាច់ប្រើពាក្យអីធ្ងន់ធ្ងរជេរប្រមាថដល់ម៉ែធ្វើអី? គាត់ចាស់ហើយ គាត់មិនបានទៅធ្វើអ្វីឲ្យពិបាកដល់អ្នកណាឡើយ ហើយបើគិតត្រឡប់ក្រោយបន្តិច តាំងពីពេលនោះរហូតដល់ពេលនេះ គាត់នៅតែមិនបានដឹងរឿងអ្វីច្រើនពីធ្លាប់បានប្រាប់គាត់ឡើយ មិនត្រឹមតែមិនបានគិតអាក្រក់ គាត់ថែមទាំងបារម្ភយកចិត្តទុកដាក់ ដូចកូនដូចក្មួយម្នាក់ មិនគួរយកគាត់មកប្រមាថអញ្ចឹងសោះ…
គិតខ្លះផងចិត្តគេចិត្តយើង ក្នុងនាមកូនអត់ឪម្នាក់ដែលមានតែម៉ែ ស្គាល់តែម៉ែ ហើយនៅសុខៗស្រាប់តែគេមកប្រមាថម៉ែខ្លួន ដោយសាររឿងដែលគាត់មិនបានដឹងឮ … ស្អប់ខ្ញុំ ខឹងខ្ញុំ ជេរខ្ញុំប្រមាថខ្ញុំតែម្នាក់ទៅបានហើយ ម៉ែខ្ញុំគាត់មិនបានដឹងឮជាមួយទេ!
Categories ថ្មី! បង្កើតដើម្បីសរសេរពីអ្វីដែលមានក្នុងចិត្តដូចក្នុង Facebook ដែរ… ព្រោះចង់បើកចំហឲ្យច្រើនបន្តិច សម្ងំលាក់កាយពួនអាត្មាយូរក្រែលហើយ ធ្វើឲ្យប្លក់នេះស្ងាត់ស្ងៀម! គិតប្រែសភាពជាកន្លែងបញ្ចេញមតិសាធារណៈចំតួរបស់ខ្ញុំចាប់ពីពេលនៅតទៅ…ក្រោម Category ថ្មី គឺការសេរសេរ Update អីស្ថានភាព សកម្មភាព និងអារម្មណ៍ថ្មីៗ … [V]-LIVE ExpresS…
កុំរុញខ្ញុំឲ្យដើរដល់ចំណុចមួយដែលគេហៅថាទ័លច្រក មិនគំរាមតែជាការព្រមានច្រើនជាង… កើតមកមួយជាតិងាប់តែម្តង គុណម៉ែក៏ខ្ញុំបានសងខ្លះហើយដែរ បើដល់កពេលណាហើយនោះវាទៅជាស្អីក៏ទៅៗ ។ កុំធ្វើឲ្យខ្ញុំស្អប់! ហើយក៏រឹតតែកុំធ្វើឲ្យខ្ញុំគុំ ព្រោះបើធ្វើឲ្យខ្ញុំឈឺមួយ ខ្ញុំនឹងសងទៅវិញដប់ ។
មនុស្សដូចខ្ញុំរឹតហាមខ្លាំង រឹតតែដូចរុញខ្លាំងអញ្ចឹង… ឬក៏ការធ្វើកន្លងមកមិនមែនជាការហាម តែជាការទាមទារចំណាប់អារម្មណ៍? ហាហាហា ប្រហែលអញ្ចឹងហើយ… មនុស្សយើងបើកចំហរចំហ្មងគេមិនសូវទាក់ភ្នែកចាប់ចិត្តទេ តែបើបិទបន្តិចបាំងបន្តួច រឹតតែធ្វើឲ្យអ្នកដទៃចង់ដឹងចង់ឃើញកាន់តែខ្លាំង … “វិធីសាស្ត្រទាក់ទាញចំណាប់អារម្មណ៍បែប…”ក្បួនតម្លើងថ្លៃខ្លួន” (ហាហាហា) ” ។ ហើយដល់ពេលគេចង់ដឹងចង់ឃើញហាមចិត្តមិនបាន ជ្រុលលូកដៃចូលទៅទាញអាកន្លែងបិទ ក្បាច់ទី២នៃវិធីសាស្ត្រ (តម្លើងថ្លៃខ្លួន) គឺប្រឹងជំទាលស្រែកឲ្យខ្លាំង ទាមទារការចាប់អារម្មណ៍ឲ្យកាន់តែច្រើន សម្តែងចេញការភិតភ័យស្លន់ស្លោ ។ល។ ធ្វើដូចមនុស្សដែលធ្លាប់ តាមពិតរលួយអស់ទៅហើយ (ឥឡូវកំពុងស្ថិតក្នុងដំណាក់កាលទី២) …. ចំណែកដំណាក់កាលទី៣វិញឬ? ខ្ញុំសុំគិតទុកក្នុងចិត្តសិន មិនទាន់និយាយទេ ចាំមើលគេធ្វើហើយ បើត្រូវចាំយកមកនិយាយម្តងទៀត តែខ្ញុំថាការគិតរបស់ខ្ញុំមិនខុសទេ ព្រោះធ្លាប់ឃើញគេប្រើក្បួននេះច្រើនលើកហើយ ហាហាហា សប្បាយលេងណាស់វ៉ី!
ហាមហើយមិនស្តាប់…អញ្ចឹងខ្ញុំក៏ជួយមិនបានដែរ មានរឿងអីកើតឡើងសូមមេត្តាទទួលខុសត្រូវខ្លួនឯង… កុំបន្ទោសថាខ្ញុំមិនបានប្រាប់មុន ។ ខ្ញុំជាអ្នកប្រាប់មុន ហើយបានហាមជាច្រើនលើកច្រើនសារហើយ ថាកុំឲ្យមករវីរវល់នៅម្តុំៗនេះ តែហាក់ដូចមិនបានការ បែរជាផ្គើនទៅវិញ ចេញចូលៗ ហើយយកមួរម៉ៅក្តៅក្រហាយ ។
ខ្ញុំចូលចិត្តនិយាយណាស់ពាក្យថា “ទះដៃតែម្ខាងវាមិនឮទេ…” ហើយពេលមានអ្នកមកនិយាយលេងថា “មើលមុខអី?” ជារឿយៗខ្ញុំក៏តបទៅវិញថា “ចុះមើលខ្ញុំធ្វើអីដែរ? បើមិនមើលខ្ញុំ ម៉េចឃើញខ្ញុំមើលមុខ?” logic បំផុតមែនទេ? បើគេមិនមើលខ្ញុំម៉េចដឹងថាខ្ញុំមើលគេ? ឬក៏ខ្ញុំមិនដែលហាម?ថា “កុំមកជាន់កន្លែងនេះទៀត!” មានក្បួនមានវិធីអីលួចចូលមកកុំឲ្យម្ចាស់ផ្ទះដឹងប្រើទៅ តែបើដឹងហើយជួយមិនបានទេ… (នេះគ្រាន់តែជាការចាប់ផ្តើម!)
មិនដឹងដាក់ចំណងជើងថាម៉េច គ្រាន់តែចង់សរសេរ…
————————————————————–
ឆ្អើម…
ធ្លាប់ជួបអត់…ពេលយើងកំពុងពិបាកចិត្ត ឬជួបបញ្ហាអ្វីមួយមែនទែន… តែបែរជាមានមនុស្សឃើញពីសភាពរបស់យើងហើយបែរជាឆ្អើម រអើម រហូតរមូលចង់ក្អួតទៅវិញ… ពិតជាអស្ចារ្យមែន!
————————————————————–
ភ្លេចមែនណ៎? ឬក្លែងធ្វើជាភ្លេច?
ហេតុអ្វីបានជាតួលេខពិតប្រាកដប្រែប្រួលអស់អញ្ចឹង? ឬក៏ពិតជាភ្លេចមែន! ការចងចាំអីក៏អន់ម៉្លេះ ឬក៏ទាំងនោះវាគ្មានតម្លៃគ្រប់គ្រាន់សម្រាប់ការចងចាំ?
សុំឲ្យភ្លេចបានមែនទៅចុះ… ព្រោះទម្លាប់កុហកមិនមែនជារឿងល្អទេ ស៊ូចងចាំខុសតែកុំកុហក!
————————————————————–
រឿងឈឺក្បាល…កើតឡើងពីរឿងដែលមិនមែនជារឿងរបស់ខ្លួន
ជារឿងៗព្រោះតែជាមនុស្សគិតច្រើនអត់បានការ ជាពិសេសរឿងដែលមិនមែនជារបស់ខ្លួន តែជារឿងរបស់មនុស្សដែលខ្លួន ចាត់ទុកថាសំខាន់ក្នុងជីវិត…
ពេលគេយកមកពិភាក្សា ឬ មកនិយាយឲ្យស្តាប់លេងៗ ក៏តាំងគិតជួយឈឺឆ្អើលជួយឲ្យយោបល់ គិតទៅទៅមក ដូចម៉េចមិនដឹងគេ… ចង់កែអាទម្លាប់ជាទីប្រឹក្សានឹងដែរ តែមើលទៅបែបយ៉ាប់… ឡូយត្រង់តែរឿងខ្លួនឯងវិញ ធំប៉ុនមេឃ…បែរជាហាប្រាប់អ្នកទី៣មិនបាន! ចប់ដូចគេចុក…ណែនឈឺពេញទ្រូងម្នាក់ឯង … ហាហាហា ឲ្យយកទៅនិយាយម៉េចកើត បើអ្នកដឹងរឿង ឬនៅក្នុងហេតុការណ៍ ផ្ទាល់ គេដឹងគេឆ្អើមរអើមចង់ក្អួតទៅហើយ ចុះទម្រាំអ្នកពីចម្ងាយវិញ មិនរឹតតែវីវរធំហើយ… ទ្រាំតទៅទៀត….
————————————————————–
សភាពការណ៍តានតឹងនៅកន្លែងធ្វើការ
ការងារច្រើនហូរដូចទឹកបាក់ទំនប់….នេះមិនសូវអីទេ…តែបែរជាមានសម្ពាធសតិអារម្មណ៍ទៅវិញ… ព្រោះការបែងចែកមិនស្មើ ឬ ហើយថាការបំពេញបំណងមនុស្សច្រើននាក់ក្នុងពេលតែមួយមិនស្មើគ្នា ឬហៅថាការអាក់អន់ស្រពន់ចិត្ត…. សរុបទៅសរុបក៏នាំឲ្យក្លាយទៅជាសភាពការណណ៍តានតឹងក្នុងចិត្តរៀងៗខ្លួន… មិនចង់ចូលខ្លួនទៅពាក់ព័ន្ធរឿងពួកនេះទេ តែចៀសមិនរួច…ចូលបាត់ទៅហើយមានតែទ្រាំ…សង្ឃឹមរំពឹងថានឹងបានធូរស្បើយក្នងពេលខ្លីៗឆាប់ៗខាងមុខនេះ …
————————————————————–
អរគុណពួកម៉ាក់…
មួយក្រុមតូចដែរតែងតែបបួលខ្ញុំទៅនេះ មកនោះ ធ្វើនេះ ធ្វើនោះ មិនសូវជាដាច់… បើដូចកាលពីមុន ហើយជួបរឿង(តានតឹង)បែបនេះ មិនចង់គិតឡើយថានឹងមានអ្វីកើតឡើងចំពោះខ្លួនឯង … អរគុណច្រើនពួកម៉ាក់សម្លាញ់…ទាំង ៤!
————————————————————–
អនាគត….
ទៅឬមិនទៅ ធ្វើឬមិនធ្វើ… ពិតជាពិបាកសម្រេចមែនខ្ញុំ! គិតដើរមួយជំហានគិតមួយជំហានហើយ… ជួបបញ្ហាចាំដោះតាមហ្នឹងទៅ បើខំច្បាស់ជាទៅណាមិនបានឆ្ងាយទេ… ព្រោះតែរឿង ទៅមុខមិនរួចបារម្ភក្រោយ ថយក្រោយមិនកើតព្រោះអនាគត!
how to…take something out of memory?
why do i have to miss u?
Why do i have to suffer from missing feeling?
I really hate myself whenever i miss you like crazy, almost every night before i can close my eyes. Yeah, i never want to forget you, but i would never wish to fall in to such crazy missing feel like this. Please understand me, i’m really tiered, i really don’t want to miss anyone anymore please go away from my head. I world prefer a shift + delete function, just like a function in microsoft windows, in my head to permantly remove such missing feeling away out of my broken heart, my illness head. I REALLY HATE MYSELF TO MISS YOU… Just few words from bong Ya kamab mab, my extra name that you gave me and used to call me in a very lovely way, where i love to hear the most, n which i know i would never ever hear it anymore. I miss you… Somnop jet bong.
វាពិតមែនថាការបាត់បង់ គឺជារឿងធម្មតា មានជួបវាតែងតែមានបែក មានចាប់ផ្តើមវាតែងតែមានបញ្ចប់…
ការបាត់បង់កើតឡើងនៅពេលដែលយើងមានកម្មសិទ្ធ ដូច្នេះហើយគ្មានអ្វីជាកម្មសិទ្ធទេ ការបាត់បង់វានឹងមិនកើតមានឡើងឡើយ …
បាត់បង់ជារឿងធម្មតា តែការបាត់បង់វានាំឲ្យកើតការស្តាយ មិនចង់ឲ្យបាត់បង់ ជាពិសេសរបស់ដែលជាការស្រឡាញ់ពេញចិត្ត…
ដូច្នេះដើម្បីកុំឲ្យមានការសោកស្តាយ ដែលកើតឡើងដោយសារការបាត់បង់របស់ដែលស្រឡាញ់ពេញចិត្ត គួរគាប្បីមិនត្រូវមានរបស់ទាំងនោះ…
ទាញចូលមកវិញ ដើម្បីកុំឲ្យមានការបាត់បង់មនុស្សដែលខ្លួនស្រឡាញ់ មានតែផ្លូវម្យ៉ាងគឺ ធ្វើយ៉ាងណាកុំទៅស្រឡាញ់គេ… ពោលគឺខ្លាចការបាត់បង់ គឺបិទចិត្តឲ្យជិត ៚
ដឹងហើយថាធ្វើទៅ វាមិនល្អ តែខ្ញុំនៅតែធ្វើ…
ដឹងហើយថាធ្វើទៅ វានាំពិបាកនៅថ្ងៃក្រោយ តែខ្ញុំនៅតែធ្ចើ…
ដឹងហើយថាធ្វើទៅ វាមិនមែនជាអ្វីដែលខ្ញុំចូលចិត្ត តែខ្ញុំនៅតែធ្វើ…
ដឹងហើយថាធ្វើទៅ វាគ្រោះថ្នាក់ តែខ្ញុំនៅតែធ្វើ…
ដឹងហើយថាធ្វើទៅ វាបំផ្លាញខ្លួនឯង តែខ្ញុំនៅតែធ្វើ…
ដឹងហើយថាធ្វើទៅ វានាំរឿងដាក់ខ្លួន តែខ្ញុំនៅតែធ្វើ…
ខ្ញុំធ្វើព្រោះមានហេតុផលតែមួយគត់គឺ…ដើម្បីបន្លប់ចិត្តឲ្យឈប់នឹកមនុស្សម្នាក់…
Audio clip: Adobe Flash Player (version 9 or above) is required to play this audio clip. Download the latest version here. You also need to have JavaScript enabled in your browser.
She knows when I’m lonesome.
She cried when I’m sad.
She’s up in the good times.
She’ s down in the bad.
Whenever I’m discouraged.
She knows just what to do.
But girl, she doesn’t know about you.
I can tell her my troubles.
She makes them all seem right.
I can make up excuses.
Not to hold her at night.
We can talk of tomorrow.
I’ll tell her things that I want to do.
But girl, how can I tell her about you?
How can I tell her about you?
Girl, please tell me what to do.
Everything seems right whenever I’m with you.
So girl, won’t you tell me.
How to tell her about you?
How can I tell her I don’t miss her whenever I’m away.
How can I say it’s you and I think of every single night and day.
But when is it easy telling someone we’re through.
Ah girl, help me tell her about you
wanna say thank you to someone, for his/her goodness yet unexpected actions, which is possibly throw away my worry, curious, missing … however, I would also at the same time say sorry for not keeping my eyes away from him/her…
hate, but love and miss you!
នៅសុខៗក៏ស្រាប់មានមនុស្សម្នាក់ ដែលទើបស្គាល់ គេមកសួរថាមាននឹកគេ អត់?
“ខានជួបម៉ានង៉ៃ មាននឹកញុំអត់”
“នឹក?” ចង់ភាំង តែមួយភ្លែតក៏នឹកបានថា គេលេងសើច ហើយក៏តបទៅគេវិញថា
“ចង់ឲ្យខ្ញុំនឹក?”
“ណឺងហើយ! ចង់តើហ៍ ចង់ឲ្យនឹក”
“ម៉េចបានចង់ឲ្យខ្ញុំនឹក? ” សួរហួសទៅហើយ ទើបគិតបានថា ខ្ញុំមិនទាន់ចង់ស្តាប់ចម្លើយពីគេទេ ខ្លាចចម្លើយនោះធ្វើឲ្យគិតច្រើន អញ្ចឹងខ្ញុំក៏សួរសំណួរមួយទៀត ដើម្បីលុបសំណួរមុននេះ
“ហើយមាននឹកខ្ញុំអត់ណឹង? ខានជួបគ្នាម៉ានង៉ៃណឹង”
“នឹក! ខ្ញុំនឹកតើហ៍”
———————————————-
មិនចម្លែកទេ ព្រោះខ្ញុំដឹងថាគេលេងសើច ការសន្ទនាខាងលើកហាក់ដូចជាទំពក់មក ផ្ពក់ចិត្តខ្ញុំឲ្យនឹកទៅរឿងមួយផ្សេងទៀតទៅវិញ រឿងដែលទាក់ទងនឹងពាក្យថានឹកនេះ …
នឹកឡើងសួរខ្លួនឯងក្នុងចិត្តថា “តើមនុស្សម្នាក់នោះ គេមាននឹកខ្ញុំខ្លះឬទេ? តើគេមានដឹងទេថាខ្ញុំនឹកគេរាល់ថ្ងៃ? ឬគេពិតជាភ្លេចខ្ញុំមែនទេដឹង?”
———————————————-
ចិត្តពិតខ្ញុំមិនចង់នឹកគេទៀតឡើយ តែមិនមែនមានន័យថា ខ្ញុំចង់ភ្លេចគេឡើយ …
កាលពីមុនពេលនឹក បានមាន᧨កាស ឬមានកន្លែងឲ្យពួនឈរលួចមើលគេ វាពិតជាអាចជួយខ្ញុំបានច្រើនមែន តែពេលនេះគេដឹងខ្លួន គេធ្វើគ្រប់យ៉ាងដើម្បីគេច…
“ស្ពប់ខ្ញុំខ្លាំងណាស់មែនទេ? ស្រឡាញ់មនុស្សម្នាក់ខុសខ្លាំងណាស់មែនទែន? ហេតុអ្វីបានជាស្រឡាញ់មនុស្សម្នាក់ឈឺចាប់យ៉ាងនេះ?”